ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង បើកវេទិកាផ្សព្វផ្សាយពិគ្រោះ យោបល់នៅក្នុងសង្កាត់កំពង់ឆ្នាំង

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំងបើកវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ក្នុងសង្កាត់កំពង់ឆ្នាំង ។ ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញ នៅវត្តអារញ្ញការាមស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង មានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុង កំពង់ឆ្នាំង ក្រោមអធិបតីភា លោក ឡុង សាងៀម ប្រធានក្រុម ប្រឹក្សាក្រុងកំពង់ឆ្នាំង និងលោក យិន សាវ៉េន អភិបាលក្រុង កំពង់ឆ្នាំង ដោយមានការចូលរួមពីអាជ្ញាធរសង្កាត់ និង តំណាងប្រជាពលរដ្ឋសង្កាត់កំពង់ឆ្នាំងសរុប ៨០នាក់។

លោក ឡុង សាងៀម ប្រធានក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង បានថ្លែងថា៖ ដើម្បីតាមដានការអនុវត្តអោយមានប្រសិទ្ធភាព ផែនការសកម្មភាព និងភាពរីកចំរើន របស់រដ្ឋបាលក្រុង កំពង់ឆ្នាំង ក៏ដូចជាចង់ដឹងពីបញ្ហាទុក្ខកង្វល់ របស់បងប្អូន ប្រជាពលរដ្ឋ ក្នុងក្រុង ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំងបានរៀបចំ វេទិកាផ្សព្វផ្សាយ និងពីគ្រោះយោបល់ នេះក្នុង១ឆ្នាំម្តងជា រៀងរាល់ឆ្នាំ សម្រាប់ធ្វើពិធីនេះ ។

នៅក្នុងពីធីនេះបានផ្តោតជាសំខាន់ លើបញ្ហា ប្រឈមនានា ដែលកំពុងកើតមានឡើងក្នុងភូមិ នីមួយៗក្នុងសង្កាត់ កំពង់ឆ្នាំង ដើម្បីដោះស្រាយ និងប្រសិនបើការដោះការ ស្រាយនោះមិនទាន់បានត្រូវបន្តអោយថ្នាក់ខេត្តដោះស្រាយ ហេតុនេះ លោកសូមអោយ អាជ្ញាធរដែនដី លើកពីបញ្ហាដែល កើតមានឡើង ក្នុងភូមិ សង្កាត់របស់ខ្លួនមកបញ្ជាក់ ក្នុងវេទិកា នេះ ដើម្បីអោយមន្ត្រីជំនាញពាក់ព័ន្ធ និងលោកអភិបាលក្រុង ជួយដោះស្រាយ។

ក្នុងវេទិកានោះអាជ្ញាធរព្រមទាំងតំណាងប្រជាពលរដ្ឋបាន លើកឡើងនូវសំនួរ និងសំណូមពរចំនួន ១៤ សំណួរក្នុងនោះ មាន ៖ ការជួសជុលផ្លូវមានក្រឡុក ការដាក់ភ្លើងបំភ្លឺនៅតាម ដងផ្លូវក្នុងតំបន់មួយចំនួនក្នុងសង្កាត់បន្ថែមទៀត ការដាក់លូ បង្ហូរទឹកកខ្វក់ និងបញ្ហាមួយចំនួនទៀតដើម្បីអោយអាជ្ញាធរ ជួយដោះស្រាយ។ ក្នុងនោះលោកអភិបាលក្រុងបានធ្វើការដោះស្រាយបានចំនួន ១០ចំណុចនៅសល់ ០៤ សំណួរដែលពាក់ ព័ន្ធខាងមន្ទីរ ជំនាញ និងក្រុមហ៊ុនមួយចំនួនកំពុងសិក្សានៅឡើយ ។

លោក យិន សាវ៉េន អភិបាលក្រុង បានធ្វើការសំណូមពរដល់ ប្រជាពលរដ្ធនៅក្នុងសង្កាត់កំពង់ឆ្នាំង សូមចូលរួមសហការ ជាមួយអាជ្ញាធរក្នុងការអភិវឌ្ឍនៅតាមគោលដៅក្នុងសង្កាត់ ដើម្បីអោយគំរោងអភិវឌ្ឍន៍ ទទូលបានជោគជ័យ។ លោក យិន សាវ៉េន បានអំពាវនាវអោយប្រជាពលរដ្ឋចូលរួម សម្អាតអនាម័យនៅតាមគេហដ្ឋាននរបស់ខ្លួនដើម្បីសុខមាលភាពទាំងអស់គ្នា។ ជាពិសេសត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ និងធ្វើអនាម័យជាប់ជាប្រចាំដោយអនុវត្តន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ និងការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កុំអោយកើតមានក្នុងគ្រួសារ និងសហគមន៍របស់ខ្លួន៕ ដោយ៖ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner