«ទិវានៃក្តីស្រឡាញ់» គឺជាប្រធានបទនៃវិញ្ញាសាប្រលងយកពិន្ទុ សម្រាប់សិស្សប៊ែលធីអន្តរជាតិគ្រប់សាខា

 

ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ឬហៅថា Valentine day ត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី១៤កុម្ភៈ។ ថ្ងៃនេះ បញ្ជាក់អំពីសេចក្តីស្រឡាញ់ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ។ សេចក្ដី ស្រឡាញ់ មានលក្ខណៈទូលំទូលាយ។ ប៉ុន្ដែ ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានយល់ច្រឡំដោយគិតថា សម្រាប់តែគូស្នេហ៍ ជាពិសេសក្នុងចំណោមយុវវ័យក្មេងៗ ទើបបានជាពួកគេហៅថ្ងៃបុណ្យ នេះថាថ្ងៃបុណ្យសង្សារ

ដោយឡែក សាលាប៊ែលធី អន្តរជាតិ បានជ្រើសរើសទិវានៃក្តីស្រឡាញ់ ដាក់ជាប្រធានបទ ឲ្យសិស្សគ្រប់សាខាពីថ្នាក់ទី៧ ដល់ ទី១២ ប្រឡងយកពិន្ទុដោយបូកបន្ថែម ជាមួយពិន្ទុ លើមុខវិជ្ជា សីលធម៌-ពលរដ្ឋ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ គោលបំណងគឺ ដើម្បីឱ្យសិស្សានុសិស្សបានស្វែងយល់កាន់តែច្បាស់ពីអត្ថន័យពិតនៃទិវានេះ។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ថាតើប្អូនយល់បែបណាចំពោះ ទិវានៃក្តីស្រឡាញ់? សិស្សប៊ែលធីអន្តរជាតិតបវិញថា មិនចំពោះថ្ងៃនេះនោះទេ ក្តីស្រឡាញ់គឺមានគ្រប់ថ្ងៃ គ្រប់ពេលវេលា ប៉ុន្តែ គ្រាន់តែថា ថ្ងៃនេះ ជាថ្ងៃវិសេសវិសាលជាងសព្វដងប៉ុណ្ណោះ។

សេចក្តីណែនំារបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានអំពាវនាវដល់មាតាបិតាអាណាព្យាបាលសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជាពិសេសយុវជនសូមចូលរួមផ្សព្វផ្សាយអប់រំពន្យល់ណែនាំក្រើនរំលឹកដល់បងប្អូន កូនចៅក្នុងគោលដៅប្រើប្រាស់ទិវានេះឲ្យស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួនរបស់ក្រុមគ្រួសារពិសេសដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ​។

បើតាម លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ នៃសាលាប៊ែលធីអន្តរជាតិ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំសាលាតែងតែធ្វើការផ្សព្វផ្សាយពីអត្ថន័យ នៃទិវាបុណ្យនៃក្ដីស្រឡាញ់ ជូនដល់សិស្សប៊ែលធី ទាំង ១៩សាខា ​ដោយផ្តោតលើការ ប្រឡងសំណេរ ដែលក្រោមប្រធានបទ ទិវាបុណ្យនៃក្ដីស្រឡាញ់នេះយកពិន្ទុប្រឡង​មកបូកបញ្ចូលជាមួយពិន្ទុប្រឡងប្រចាំខែ មុខវិជ្ជាសីលធម៌-ពលរដ្ឋ។ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខាបានមានប្រសាសន៍ ការប្រឡងនេះ ធ្វើឡើងក្នុងគោលបំណងឲ្យឱ្យសិស្សានុសិស្សទាំងអស់ ​ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យទិវាបុណ្យនៃក្ដីស្រឡាញ់ នៅថ្ងៃទី១៤ កុម្ភៈ។ ដោយកន្លងមកមានការយល់ច្រឡំថា ទិវានេះជាទិវាបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ ដែលហេតុធ្វើឱ្យភ្លេចការសិក្សា បាត់បង់សេចក្ដីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិដ៏ផូរផង់របស់ខ្មែរយើង។ ម៉្យាងវិញទៀតទិវានេះពុំមែនជាពិធីបុណ្យប្រពៃណីរបស់ជនជាតិខ្មែរយើងទេ ទើបសាលា ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធីប្រឡងនេះឡើង ដើម្បីទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវាបុណ្យនៃក្ដីស្រឡាញ់នេះ ​។

ដំណើររឿង ទិវា នៃក្តីស្រឡាញ់នេះ កត់ត្រាថា នៅ ស.វ ទី៣ នៃ គ.ស Valentine ជា អាចារ្យម្នាក់នៃ ក្រុងទែរមី (ប្រទេសអ៊ីតាលី)។ គាត់បានរៀបការអោយគូរស្នេហ័មួយគូ ដែលគេមិនត្រូវបានអនុញ្ញាត ព្រោះឳពុកម្ដាយរបស់ពួកគេមិនពេញចិត្ត ហើយ តាមប្រភពខ្លះបញ្ជាក់ថា ដោយសារតែ កូនកំលោះជា ទាសករ ឬ ជាទាហាន ទើបច្បាប់ប្រទេសត្រូហាមប្រាម។ Valentine បានរៀបការ ឲ្យផ្កា ជាច្រើនគូ នៅក្នុងសួនច្បាររបស់គាត់ (នេះជាហេតុផលដែលផ្កា ដើរតួយ៉ាងសំខាន់សម្រាប់ថ្ងៃ បុណ្យ នៃក្ដីស្រលាញ់)។ រឿងនេះមិនបានធ្វើអោយព្រះចៅអធិរាជពេញចិត្តនោះឡើយ ហេតុនេះទើប នៅថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ269 Valentine ត្រូវបានកាត់ទោសប្រហារជីវិត។

នៅសតវត្សទី១៩ ទម្លាប់ជូនប័ណ្ណជូនពរនៅថ្ងៃនៃសេចក្ដីស្រលាញ់ត្រូវបានគេនិយមចូលចិត្ត។ គេបានរចនាប័ណ្ណទាំងនោះ ដោយតុបតែងរូបភាពផ្សេងៗ​ដូចជា រូបបេះដូង រឺរូបភាពផ្កាជាដើម។ ក្រៅពីនេះ គេក៏បាន សរសេរ​កំណាព្យ ឬពាក្យពេចន៍ដែលបញ្ជាក់ពីអារម្មណ៍ និងសេចក្ដី​ស្នេហាដែលគេ​មាន​ចំពោះអ្នក​ទទួល។ សព្វថ្ងៃនេះ គំនិតជូនប័ណ្ណជូនពរនេះនៅតែ​បានគេប្រើប្រាស់នៅឡើយ។​ ពួកគេបានព្យាយាមធ្វើឲ្យវាមាន លក្ខណះផ្អែមល្ហែមដោយ សរសេរជាលេខសម្ងាត់ ឬបំលែងតួអក្សរទៅជាលេខជាដើម៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner