ស្រវឹងស្រាបើករថយន្ដបុករះម៉ូតូ២គ្រឿង និងរថយន្ដមួយគ្រឿង រងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្ដទៅដល់ស្តុបក្រហមមិនឈប់ ក៏បានបុករះម៉ូតូ២គ្រឿង និងរថយន្ដព្រូសមួយគ្រឿង បណ្ដាលឲ្យរងការខូចខាត និងធ្វើឲ្យភាគីខាងម៉ូតូម្នាក់រងរបួសធ្ងន់
កាលពីវេលាម៉ោង០៩ និង៤០នាទីយប់ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូវ ពាក់ស្លាកលេខភ្នំពេញ 2L-8701 បើកដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតស្ថិតក្នុងស្ថានភាពស្រវឹង ហើយមិនគោរពភ្លើងស្ដុបក្រហម ក៏បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ចំពីក្រោយពេញទំហឹងបណ្ដាលឲ្យម៉ូតូចូលក្រោមរថយន្ត និងបន្តបុកម៉ូតូមួយគ្រឿង និងរថយន្តព្រូសមួយគ្រឿងទៀតនៅពីមុខ បណ្ដាលឲ្យរងការខូចខាត ព្រមទាំងធ្វើឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់។ ភ្លាមៗជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅឯមន្ទីពេទ្យ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្ដបង្ក និងម៉ូតូជនរងគ្រោះយកទៅទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner