នគរបាលប៉ុស្ត៍ស្ទឹងមានជ័យ៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន១២កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ៣ ឃាត់ខ្លួន ក្រោយពេលឆែករកឃើញថ្នាំញៀននៅជាប់ក្នុងខ្លួន១២កញ្ចប់ កាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្លូវវ៉េងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ លោកឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ផាន់ ធី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាតកាកាប ខណ្ឌពោធិ៍សែនជ័យ។

លោកបានឲ្យដឹងទៀតថា នៅវេលាម៉ោង១៦និង៤២០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងនគរបាលស្ទឹងមានជ័យ៣ បានចុះល្បាតក្នុងមូលដ្ឋាន និងដាក់គោលដៅត្រួតពិនិត្យនៅក្នុងភូមិសាស្ដ្រ ដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន លុះពេលនគរបាលស្ទឹងមានជ័យ៣ជិះតាមផ្លូវវ៉េងស្រេង ក៏ឃើញជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកMSXពណ៍សបឹតពណ៍ផ្កាឈូក ស្លាកលេខភ្នំពេញ1DH6345 យ៉ាងលឿន ហើយដោយមានការសង្ស័យកម្លាំងនគរបាលបានជិះដេញតាមឃាត់ សុំធ្វើការឆែកឆេរធ្វើការត្រួតពិនិត្យ ក៏ប្រទះឃើញថ្នាំញៀនចំនួន១២កញ្ចប់តូចនៅជាប់នឹងខ្លួនជនសង្ស័យ ទើបកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនភ្លាមៗយកទៅសាកសួរតែម្ដង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលស្ទឹងមានជ័យ៣ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការនគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner