រថយន្តក្រុមហ៊ុនទឹកដោះគោ«នេស្លេ»សញ្ញាខ្លាឃ្មុំ បុកបុរសម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់ធ្វើការនៅហាងស៊ុបចង្កាក់ម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីមានបុរសម្នាក់ស្រវឹងស្រាបើករថយន្តក្រុមហ៊ុនទឹកដោះគោ Neslle”នេស្លេ” សញ្ញាខ្លាឃ្មុំបុកពេញទំហឹង ពេលជនរងគ្រោះកំពុងឈនៅមុខហាងហៅភ្ញៀង រួចហើយក៏បើករត់ត្រូវអ្នកធ្វើការនៅក្នុងហាងដេញចាប់មកវិញ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៨និង៥០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅហាងស៊ុបចង្កាក់VoIcanoទល់មុខមន្ទីពេទ្យសែនសុខ តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីបុក្គលិករួមការងារជាមួយជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឈតាមចិញ្ចើមផ្លូវ នៅមុខហាងដើម្បីហៅភ្ញៀវ ពេលកំពុងឈហៅភ្ញៀងសុខៗក៏មានរថយន្តក្រុមហ៊ុនទឹកដោះគោ នេស្លេ សញ្ញាខ្លាឃ្មុំ ប្រភេទសាំយ៉ុងមួយគ្រឿងពណ៌លឿងពាក់ស្លាកលេខកណ្តាល2A-4431បើកបរដោយឈ្មោះសុខ សេរីវុធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបរឲ្យក្រុមហ៊ុននេស្លេ បានធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ទិសដៅពីកើតទៅលិចក្នុងស្ថាភាពស្រវឹង លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងស្តាំដៃជ្រុលបុកជនរងគ្រោះកំពុងឈហៅភ្ញៀវពេញទំហឹងបណ្តាលឲ្យដួលបោក និងរងរបួសធ្ងន់។ បន្ទាប់មក ត្រូវបានមិត្តភក្តិរួមការងារជាមួយបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យសែនសុខភ្លាមៗ។ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់បានប្រមាណជា១០០ម៉ែត្រ ត្រូវបានអ្នកធ្វើការនៅនក្នុងហាងដេញចាប់បានទាំងរថយន្ត និងអ្នកបើកបរមកវិញ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ បានចុះមកដល់ រួមនឹងខាងតំណាងភាគីរថយន្តបង្កបានចុះមកដល់កន្លែងកើតហេតុ ដោយបានសម្របសម្រួលគ្នាជាមួយខាងតំណាងភាគីរងគ្រោះ ដោយភាគីបង្កបានចេញសំណងទៅឲ្យភាគីរងគ្រោះចំនួន៣០០ដុល្លារ ដោយភាគីរងគ្រោះបានយល់ព្រមទទួលដើម្បីចញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។ បន្ទាប់ពីដោះស្រាយរួច ស្រាប់តែអ្នកបើករថយន្តបង្កទូរសព្ទហៅសាច់ញាត្តិរបស់ខ្លួនឲ្យចុះមកកន្លែងកើតហេតុ ហើយបានរៀបរាប់ប្រាប់ទៅសាច់ញាតិរបស់ខ្លួនថា មានបុរសពីរនាក់ធ្វើការនៅហាងស៊ុបចង្កាក់នោះ បានវាយមកលើរូបគេចំនួនពីរដៃ ធ្វើឲ្យខាងសាច់ញាតិអ្នកបើករថយន្តប្រកែកគ្នាជាមួយខាងអ្នកធ្វើការហាងស៊ុបចង្កាក់ដែលបានវាយមកលើសាច់ញាតិរបស់ខ្លួន។ ដោយនៅតែដោះស្រាយមិនបាន សមត្ថកិច្ចបានយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ម.ន