មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ៖ គ្មានឡើយផែនការអភិវឌ្ឍមីស៊ីលប្រភេទថ្មី ក្រោយសហរដ្ឋអាម៉េរិកដកខ្លួនចេញពីសន្ធិសញ្ញា INF ទេ

សហរដ្ឋអាម៉េរិក៖ ប្រធានគោលនយោបាយមន្ទីរបញ្ចកោណ លោក ចន រ៊ូត បាននិយាយថា ដោយសារតែសហរដ្ឋអាម៉េរិកបានអនុលោមពេញលេញ តាមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម INF ដូច្នេះទីក្រុងវ៉ាស៊ីនតោនគ្មានឡើយផែនការបង្កើត ឬក៏ដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមនោះទេ។

ការលើកឡើងរបស់អនុរដ្ឋលេខាធិការគោលនយោបាយការពារជាតិរូបនេះ ត្រូវបានធ្វើឡើងនៅក្នុងសុន្ទករថារបស់លោក បន្ទាប់ពីរុស្ស៊ីបានប្រកាសនៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះថា ទីក្រុងម៉ូស្គូនឹងដើរចេញពីសន្ធិសញ្ញា INF ក្រោយសហរដ្ឋអាម៉េរិកដកខ្លួនចេញ ហើយថែមទាំងអះអាងថា នឹងរៀបចំផែនការអភិវឌ្ឍប្រព័ន្ធបាញ់បង្ហោះមីស៊ីលថ្មី ដែលមានមូលដ្ឋាននៅលើដីចំនួនពីរនៅឆ្នំា២០២១ ដើម្បីត្រៀមទប់ទល់នឹងការអភិវឌ្ឍសមត្ថភាពមីស៊ីលរបស់ទីក្រុងវ៉ាស៊ីនតោន។ យ៉ាងណាមិញ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានថ្លែងអះអាងថា ទ្វារសម្រាប់ការចរចានៅតែបើកចំហជានិច្ច។

សូមរំលឹកផងដែរថា សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យមINF ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាម៉េរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៨៧ សំដៅបិទបញ្ចប់សង្រ្គាមត្រជាក់រវាងមហាអំណាចទាំងពីរ។ សិន្ធសញ្ញានេះបានហាមឃាត់រាល់ការដាក់ពង្រាយ និងផលិតមីស៊ីលបាលិស្ទីកនុយក្លេអ៊ែរដែលអាចបាញ់បានរយៈចម្ងាយពី៤៩៨គីឡូម៉ែត្រ ដល់៥៤៧១គីឡូម៉ែត្រឡើងទៅ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner