កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០៧សរស្តីពីការកំណត់នីតិវិធីសម្រាប់ការបើក ផ្តល់បៀវត្សន៍
អត្ថបទដោយ៖
Kien Sereyvuth
នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្តតំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០៧សរ ស្តីពីការកំណត់នីតិវិធីសម្រាប់ការបើកផ្តល់បៀវត្សន៍រៀងរាល់ពីរសប្តាហ៍ម្តងជូនមន្រ្តីរាជការស៊ីវិល និងមន្រ្តីរាជការស៊ីវិល និងមន្រ្តីសាធារណៈផ្សេងទៀតក្នុងឆ្នាំ២០១៩ ការរៀបចំរចនាសម្ព័ន្ធមន្រ្តីរាជការអោយត្រូវតាមប្រអប់នៃតារាងព័ត៌មានវិទ្យា និងការរៀបចំតារាងព័ត៌មានវិទ្យារបស់ក្រុង~ស្រុកចេញពីតារាងព័ត៌មានវិទ្យារបស់សាលាខេត្ត។
កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលាខេត្តរតនគិរី មានការចូលរួមលោក វ៉ាន់ សោភា ប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងមន្រ្តីរាជការចូលរួមសរុបប្រមាណ១១០នាក់។