សកលវិទ្យាល័យអាស៊ីអឺរ៉ុប ផ្តល់ថវិកាលើកទឹកចិត្តដល់អត្តពលិករបស់ខ្លួនដែលឈ្នះមេដាយពីការប្រកួតកីឡានិស្សិតក្របខណ្ឌអាស៊ាន នៅមីយ៉ាន់ម៉ា

អត្ថបទដោយ៖
ហេង វណ្ណា

សកលវិទ្យាល័យអាស៊ីអឺរ៉ុប បានផ្តល់ថវិកាលើកទឹកចិត្តដល់អត្តពលិករបស់ខ្លួនដែលឈ្នះមេដាយពីការប្រកួតកីឡានិស្សិត ក្របខណ្ឌអាស៊ាន លើកទី១៩ នៅមីយ៉ាន់ម៉ា។ លោក ពៅ ហុក គ្រូកីឡាសកលវិទ្យាល័យអាស៊ីអឺរ៉ុប មានប្រសាសន៍ថា កីឡាករ កីឡាការិនីចំនួន៨នាក់ លើ៣ប្រភេទកីឡា ដែលទៅចូលរួមប្រកួតព្រឹត្តិការណ៍ខាងលើនេះ រួមមាន៖ អត្តពលកម្ម៣នាក់ មានកីឡាករ ប៉ែនសុខគង់ ឈុន ប៊ុនថន និងកីឡាការិនី ឌួងស្រីភាព។ ផ្នែកហែលទឹក៣នាក់ មានកីឡាករ លឹម កែវឧត្តមុ , ហែម ប៉ុច និងប្រភេទកីឡាប៉េតង់មាន២នាក់គឺ កីឡាករ ឡាយ ទិត្យមករា និងកីឡាការិនី ស្រៀង សុរ៉ាឃីម ។ ជាលទ្ធផលមានតែវិញ្ញាសាកីឡាប៉េតង់ទេ ដែលដណ្តើមបានមេដាយ គឺកីឡាការិនី ស្រៀង សុរ៉ាឃីម ដណ្តើមបានមេដាយមាស១ និងប្រាក់២គ្រឿង។ លោកបន្តថា ដើម្បីបង្ហាញពីឆន្ទៈរបស់ថ្នាក់ដឹកនាំ និងឆន្ទៈកីឡាករ កីឡាការិនី ឲ្យមានក្តីរំពឹងខ្ពស់ ឈានទៅប្រកួតព្រឹត្តការណ៍នានានាពេលខាងមុខទៀត។

ឯកឧត្តម ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសកលវិទ្យាល័យអាស៊ីអឺរ៉ុប ជានិច្ចជាកាលតែងតែលើកទឹកចិត្តទុកដាក់ ដោយបានឧបត្ថម្ភគាំទ្រទាំងការទៅចូលរួម និងត្រឡប់មកវិញ ហើយបើឈ្នះមេដាយ ឯកឧត្តមបានឧបត្ថម្ភទៀត។ ជាក់ស្ដែងពេលនេះ កីឡាការិនី ស្រៀង សុរ៉ាឃីម បានដណ្តើមបានមេដាយ៣គ្រឿង ក្នុងនោះមាស១ ប្រាក់២គ្រឿង ពីព្រឹត្តការណ៍កីឡានិស្សិត ក្របខណ្ឌអាស៊ាន នៅមីយ៉ាន់ម៉ា ទទួលបានប្រាក់ឧបត្ថម្ភ១លានរៀល។
 
គួររំលឹកថា មុនចេញដំណើរទៅចូលរួមប្រកួត ឯកឧត្តម ឌួង លាង បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់អត្តពលិកទាំង៨នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា១០០ដុល្លារអាម៉េរិក លើ៣ប្រភេទកីឡា។
សូមបញ្ជាក់ថា ក្នុងចំណោម៦ប្រភេទកីឡា ដែលក្រសួងអប់រំយុវជន និងកីឡា បញ្ជូនទៅចូលរួមប្រកួតកីឡានិស្សិត ក្របខណ្ឌអាស៊ាន លើកទី១៩ នៅប្រទេសមីយ៉ាន់ម៉ា កាលពីខែធ្នូកន្លងទៅ ក្នុងនោះមានអត្តពលិកកីឡាសកលវិទ្យាល័យអាស៊ីអឺរ៉ុប ៨នាក់ លើ៣ប្រភេទកីឡាផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner