ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច២ទីតាំងផ្សេងគ្នា។ នគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួន គឺករណីទី១ នៅវេលាម៉ោង០០និង១៦នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ ស៊ិម ភាស់ ភេទប្រុស អាយុ៣៤ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវត្តជុំ សង្កាគោករកា ខណ្ឌព្រែកព្នៅ។ ចំណែកសម្ភារដកហូតបាន គឺម្សៅក្រាមសថ្លា១កញ្ចប់តូច និងម៉ូតូ០១គ្រឿង ម៉ាកឆាលី ពាក់ស្លាកលេខកណ្តាល1H-4087។ចំណែកករណីទី២ នៅវេលាម៉ោង០២និង១២នាទីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យទាំង២ ទី១)ឈ្មោះ ណាង ចាន់ណា ភេទប្រុស អាយុ១៨ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងទី២)ឈ្មោះ នាង សុបញ្ញា ភេទប្រុស អាយុ១៨ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកសម្ភារដកហូតបាន គឺ ម្សៅក្រាមសថ្លា១កញ្ចប់តូច និងម៉ូតូ១គ្រឿង ម៉ាកMSX ពណ៌ទឹកប៊ិក ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1EUH-6553។ បច្ចុប្បន្ន នសង្ស័យទាំង៣ រួមនឹងវត្ថុតាង បានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី៕