វិស័យឯកជនជាចំណែកមួយចូលរួម និងផ្សព្វផ្សាយបានយ៉ាងទូលំទូលាយក្នុងវិស័យកីឡានៅប្រទេសកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

វិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងនោះបាល់ទាត់ គឺជាប្រភេទកីឡាមួយដែលកំពុងពេញនិយម និងទទួលបានការគាំទ្រពីសំណាក់មហាជន ជាពិសេសយុវជន ហើយវិស័យឯកជនក្នុងស្រុកមួយចំនួនក៏បានចូលរួមចំណែកមួយយ៉ាងសំខាន់បំផុសវិស័យកីឡាផងដែរ។

ជាក់ស្តែងជារៀងរាល់ឆ្នាំទីលានបាល់ទាត់ដំរីស តែបានរៀបចំការប្រកួតបាល់ទាត់ទាំងមិត្តភាព និងដណ្តើមពានរង្វាន់ផងដែរ ដោយឆ្នាំ២០១៨នេះក៏បានបើកនូវព្រឹត្តិការណ៍ពានរង្វាន់ប្រចាំឆ្នាំរបស់ខ្លួន ដោយមានក្រុមចូលរួមប្រកួតចំនួន១២ក្រុម ក្នុងនោះមាន ក្រុម Tun sorng ក្រុមBlue dragon ក្រុម Bassac ក្រុម Wild alife ក្រុម Cambodia ក្រុម V.train ក្រុម T.E.C ក្រុម Nissay ក្រុម Star com ក្រុម ANVAYA  ក្រុមRFL និងក្រុម BAYON។

លោក ឯក សុវណ្ណដា អ្នករៀបចំការប្រកួតបានឱ្យដឹងថា ទីលានបាល់ទាត់ដំរីសរបស់លោក តែងបានរៀបចំរាល់ព្រឹត្តិការណ៍ទាំងមិត្តភាព និងដណ្តើមពានរង្វាន់ ក្នុងន័យរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ និងបំផុសផ្នត់គំនិតយុវជន មហាជនមកពីគ្រប់មជ្ឍដ្ឋានទាំងអស់ ឱ្យមកលេងកីឡាដើម្បីសុខុមាលភាព ដោយប្រើប្រាស់នូវពេលវេលាទំនេរពីការងារ ឬការសិក្សា ដែលនាំមកនូវសុខភាពល្អ និងរាងកាយមាំមួន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner