សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់តាមដីការបង្គាប់តុលាការ ពាក់ព័ន្ធ ករណីឆក់កាបូបស្ពាយ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងជំនាញរបស់ការិយាល័យ បានសហការជាមួយប៉ុស្តិ៍នគរបាលសង្កាត់អូរបែកក្អម ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី។

ជនសង្ស័យមានឈ្មោះ ហ៊ុន គឹមហេង ភេទ ប្រុស អាយុ២១ ឆ្នាំ ជនជាតិ ខ្មែរ (គ្មានសារធាតុញៀនក្នុងទឹកនោម) ទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៣ ផ្លូវលំ ក្រុម៣ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ពីបទ លួច(ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចមុខហាងពិភពម៉ូត ផ្ទះលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៨ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៨៦២«ឆ» ដ.ច.ន ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ចេញដោយចេញដោយលោក កោ វណ្ឌី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ។

ជនសង្ស័យខាងលេីត្រូវបានចាប់ខ្លួនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង ៤៦ នាទី នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

បច្ចុប្បន្ននេះជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីបញ្ជូនទៅទុលាការ ចាត់ការតាមនីតិវិធី ៕ ដោយ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner