ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលស្រះទឹកដ៏ធំ ដែលទើបជីករួច ក្នុងស្រុកគាស់ក្រឡ និងជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង
ស្រះទឹកថ្មីដ៏ធំមួយបន្ថែមទៀត ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង ជួយដល់ពលរដ្ឋរាប់ពាន់គ្រួសាររសនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបានចាប់ផ្តើមសាងសង់ កាលពីអំឡុងដើមខែមេសាឆ្នាំ២០២០កន្លងទៅនេះ បានបញ្ចប់នូវការជីករួចរាល់ជាស្ថាពរហើយ។
តាមរយៈនៃការចុះទៅពិនិត្យមើលស្រះទឹកដ៌ធំនេះគឺធ្វើឡើងបន្ទាប់ពីឯកឧត្តមអភិបាលអភិបាលខេត្តបាត់ដំបង ងួន រតនៈ បានចុះជួបសំណេះសំណាលជាមួយនិងប្រជាពលរដ្ឋជាង៣០០គ្រួសារ ដែលរស់នៅក្នុងឃុំព្រះផុស និង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២០ម្សឹលម៉ិញនេះ ហើយស្រះទឹកដែលចុះទៅមើលនោះ គឺជាអំណោយរបស់សម្តេចក្រឡាហោម សខេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជា ប្រធានក្រុមការងារចុះជួយខេត្ត។
សូមបញ្ជាក់ថា៖ស្រះទឹកដ៏ធំដែលទើបជីកថ្មីនេះ មានប្រវែងបណ្តោយ៣០០ម៉ែត្រ,ទទឹង១០០ម៉ែត្រនិងជម្រៅ៥ម៉ែត្រ និងតភ្ជាប់ជាមួយនិងស្រះចាស់ ក្នុងភូមិបឹងព្រះ ឃុំព្រះផុស ( នៅជិតវត្តព្រះផុស) ស្រុកគាស់ក្រឡ នៃ ខេត្តបាត់ដំបង ។
នេះបើតាមការគូសបញ្ជាក់ឲ្យដឹងពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង កន្លងទៅនៅក្នុងឱកាសចុះទៅពិនិត្យមើលពីវឌ្ឍនភាពនៃការជីកស្រះកន្លងមកនោះ ឯកឧត្តអភិបាលខេត្តបានឲ្យដឹងថា៖ស្រះដ៏ធំនេះ ក្រោយការសាងសង់រួច ស្រះនេះអាចរក្សាផ្ទុកទឹក និង តម្កល់ទឹករាប់ម៉ឺនម៉ែត្រត្រីគុណ(ម៉ែត្រគូប)ហើយនៅក្រោយពីបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរហើយនោះ ” ស្រះទឹក” ដ៏ធំនេះវានិងប្រែក្លាយទៅជា《 បឹងធម្មជាតិ សម្តេចក្រឡាហោម ស ខេង 》ដ៏គួរឲ្យទាក់ទាញនិងជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់មួយនេះ រក្សាការស្តុកទឹកប្រើប្រាស់ នៅក្នុងរដូវវស្សា ដើម្បីជាប្រយោជន៍សាធារណៈទូទៅ ដែលអាចជួយដល់ពលរដ្ឋរស់នៅផ្នែកខ្លះ នៃ ស្រុកគាស់ក្រឡ ដែលកំពុងតែជួបប្រឈមពីការខ្វះទឹកហូបនិងប្រើប្រាស់កន្លងមកថែមទាំងជួយសម្រាលពីការលំបាកបានមួយផ្នែក នៅក្នុងរដូវប្រាំងខាងមុខនេះទៀតផង។
សូមបញ្ជាក់ថា៖ កន្លងមកប្រជាពលរដ្ឋស្រុកគាស់ក្រឡ ប្រមាណ ៥.០០០គ្រួសារ និងមនុស្សរាយសរុបប្រមាណ ០២ម៉ឺននាក់ តែងតែជួបប្រទះ និងប្រឈមពីការខ្វះទឹកប្រើប្រាស់នៅក្នុងរដូវប្រាំងជារៀងរាល់ឆ្នាំ ព្រមទាំងជួបនូវបញ្ហាប្រឈម ពីការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។មិនតែប៉ុណ្ណោះពួកគេទាំងនោះ ត្រូវបានអាជ្ញាធរ និង ក្រុមការងារ ក្នុងស្រុកជួយដឹកទឹកយកទៅចែក និង ធ្វើអន្តរាគមន៍នាំយកទឹកពីប្រភពផ្សេងៗ ដើម្បីបូមនិងនាំទឹកឲ្យបានប្រើប្រាស់។
ស្រះទឹកដែលមាន ទទឹង១០០ម៉ែត្រ បណ្ដោយ ៣០០ម៉ែត្រ និងតភ្ជាប់ជាមួយស្រះចាស់ ដែលជាអំណោយសម្តេចក្រឡាហោម កាលពីអំឡុងឆ្នាំ២០០១ កន្លងមកនេះ អាចនិងជួយឲ្យពលរដ្ឋ ចំនួន ២ឃុំ ស្នើនឹង៧ភូមិ មានទឹកប្រើប្រាស់ នៅថ្ងៃអនាគតឆាប់ៗនេះ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានជំរុញឲ្យអាជ្ញាធរស្រុកគាស់ក្រឡពិនិត្យលទ្ធភាពនាំទឹកបញ្ចូលស្រះឲ្យបានឆាប់ពេញ នៅពេលដែលមានប្រភពទឹក នៅក្នុងរដូវវស្សា ដើម្បីនាំទឺកបង្ហូរចូលស្រះ និងរក្សាស្តុកទុកនៅក្នុងស្រះ ជាប្រយោជន៍ជួយដល់ពលរដ្ឋឆាប់បានប្រើប្រាស់ប្រចាំថ្ងៃ និងចៀសវាង កុំឲ្យពួកគាត់ទាំងនោះ ប្រឈម នូវការលំបាកខ្វះទឹក ដូចបណ្តាឆ្នាំមុនៗទៀត ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )