អភិបាលស្រុកសំរោង បញ្ជារអោយមេឈ្មួយរកស៊ីដីម្នាក់ ដែលកំពុងចាក់ដីធ្វើរបងរោងចក្រ លុបព្រែករបស់ពលរដ្ឋភូមិព្រៃឈ្នួល អោយកាយចេញជាបន្ទាន់ និងទុករយះពេលអោយ១សប្តាហ៍
តាកែវ៖ វីរវរហើយ លោកឧកញ្ញ៉ាម្នាក់ដែលកំពុងរំលោភបំពានចាក់ដីធ្វើរបងរោងចក្រ រហូតស្ទើរលុបព្រែកជាយូរខែមកហើយនោះ ដែលពលរដ្ឋទុកសម្រាប់ប្រើប្រាស់ជាផលប្រយោជន៍រួម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានបញ្ជារអោយឈប់សកម្មភាព និងកាយចេញជាបន្ទាន់។
ទីតាំងដែលក្រុមឈ្មួយជាឧកញ្ញ៉ាកំពុងចាក់ដីរំលោភបំពាននោះស្ថិតនៅភូមិព្រៃឈ្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។
លោក កេត ម៉ៅ អភិបាលស្រុកសំរោងថ្លែងតាមប្រពន្ធ័ Telegram នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះថា លោកបានសន្យា និងបញ្ជារអោយក្រុមឈ្មួយជាឧកញ្ញ៉ាកំពុងចាក់ដីធ្វើរបង លុបព្រែកនោះអោយកាយចេញជាបន្ទាន់ និងទុករយះពេលអោយ១សប្តាហ៍ ។ បើមិនគោរពការសន្យាទេលោកនិងមានវិធានការផ្លូវច្បាប់ហើយ ។
ប្រភពព័ត៌មានច្បាស់ការបានលួចបង្ហើបប្រាប់អោយដឹងថា មុននិងមានការចាក់ដីបែបនេះដោយមានអ្នករត់ការឈ្មោះ រិន វ៉ាន់នឿន បានអួតក្តែងៗប្រាប់ពលរដ្ឋថា ចង់ចាក់ដីលុបយ៉ាងមេ៉ចក៏បានដែរ ពីព្រោះរូបគេបានរត់ការជាមួយអាជ្ញាធរមូលដ្ឋានរួចរាល់អស់ហើយ កុំទៅខ្វល់អី មានឧកញ្ញ៉ាល្បីឈ្មោះម្នាក់នៅពីក្រោយខ្នងហើយ ។
ពលរដ្ឋក៏បានទទូច និងសំណូមពរដល់លោក កេត ម៉ៅ អភិបាលស្រុកសំរោងមេត្តា ជួយមានចំណាត់ការ និងដំណោះស្រាយអោយពួកគាត់ផង ពីព្រោះព្រែកជាប្រភពទឹកសម្រាប់ពួកគាត់ទុកប្រើប្រាស់ជាប្រយោជន៍រួម ជាកន្លែងដែលពួកគាត់សម្រាប់យកទៅស្រោចដាំដំណាំ និងបង្កបង្កើតផលចិញ្ចឹមជីវិតផងដែរ ។