លោក ស្កត់ ម័ររីសុន ផ្តល់សញ្ញាថា ព្រំដែនអូស្ត្រាលីប្រហែលជាត្រូវបិទរហូតដល់ពាក់កណ្តាលឆ្នាំ២០២១ ដើម្បីទប់ស្កាត់ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

អូស្រ្តាលី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កត់ ម័ររីសុន បានផ្តល់សញ្ញាថា ព្រំដែនរបស់អូស្ត្រាលីអាចនឹងនៅតែបិទសម្រាប់ភ្ញៀវអន្តរជាតិភាគច្រើន រហូតដល់ពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ ខណៈជំងឺ COVID-19 នៅតែបង្កការឆ្លងរាលដាលខ្លាំងនៅទូទាំងពិភពលោក នេះបើតាមសារព័ត៌មាន ST នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។

បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថ្នាក់ជាតិមួយនៅថ្ងៃសុក្រម្សិលមិញ នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះបានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកនៅតែមានសង្ឃឹម ក្នុងការបង្កើតជើងហោះពពុះជាមួយនូវែលសេឡង់ និងបានកត់សម្គាល់ថា ប្រទេសផ្សេងទៀតបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការបង្កើតជើងហោះហើរដូច្នេះ នៅពេលអូស្ត្រាលីទប់ស្កាត់ការឆ្លងវីរុស COVID-19 បានជោគជ័យ ។

សូមរំលឹកផងដែរថា អូស្ត្រាលីបានបិទព្រំដែនរបស់ខ្លួន សម្រាប់ជនបរទេសកាលពីខែមីនាកន្លងទៅ ដោយរដ្ឋាភិបាលប្រទេសនេះបានបញ្ជាក់កាលពីពេលមុនៗមកថា ព្រំដែនទំនងជាបន្តបិទរហូតដល់ដំណាច់ឆ្នាំ២០២០ខាងមុខនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner