អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១០លាននាក់ ក្នុងនោះស្លាប់ជិត៥០ម៉ឺននាក់ និងជាសះស្បើយជាង៥.៣លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩លាន៩១ម៉ឺន១៣៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៩ម៉ឺន៦ពាន់៩៩១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន៣៦ម៉ឺន៨១៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។
ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖
១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៥៥ម៉ឺន២ពាន់៩៥៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន៧ពាន់៦៤០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៦ម៉ឺន៨ពាន់៧០៣នាក់ ។
២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន២៨ម៉ឺន៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៦ពាន់១០៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៩ម៉ឺន៧ពាន់៥២៦នាក់ ។
៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦២ម៉ឺន៧៩៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់៧៨១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៨ម៉ឺន៤ពាន់១៥២នាក់ ។
៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៥០ម៉ឺន៩ពាន់៤៤៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៥ពាន់៦៨៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៩ម៉ឺន៥ពាន់៩១៧នាក់ ។
៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៩ពាន់៣៦០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់៤១៤នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕