រក្សាទុកថ្នាំញៀនជាប់ខ្លួន រួចជិះកាត់គោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចខណ្ឌច្បារអំពៅ ត្រូវជាប់ខ្នោះ២នាក់
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចំរុះដឹកនាំដោយលោកស្នងការរងឧត្តមសេនីយ៍ទោ បេង ដាណារ៉ា និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកត្រង់ចំនុចតាមបណ្តោយផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិ បឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏ប្រទះបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។
ក្នុងរបាយការណ៍របស់លោកអធិការខណ្ឌច្បារអំពៅបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន៖ ទី១ ឈ្មោះ សឹង ម៉ៅ ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ទឹកក្រឡុង ស្នាក់នៅភូមិព្រែកជើងព្រំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ វង សេរីករុណា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅភូមិព្រែកជើងព្រំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ចំណែកវត្ថុតាងចាប់យករួមមាន ៖
– ក្រាមពណ៌សរថ្លា ០១ កញ្ចប់ថង់តូច
– ម៉ូតូ ០១ គ្រឿង ម៉ាក ហុងស៊ុយសូគី និច ពណ៌ ផ្កាឈូក សេរីឆ្នាំ២០១៣
+ លទ្ធផលតេសិ៍តទឹកនោមបឋមៈ
– សឹង ម៉ៅ : អវិជ្ចមាន (គ្មានសារធាតុញៀន)
– វង សេរីករុណា : អវិជ្ចមាន (គ្មានសារធាតុញៀន)
បច្ចុប្បន្ននេះជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ៖ ភារ៉ា និងប៊ុនធី