ទីបំផុត!! ប្តីដែលចាក់សម្លាប់ប្រពន្ធខ្លួនព្រោះភ្លើងប្រច័ណ្ឌនៅសង្កាត់ឪឡោក ត្រូវសមត្ថកិច្ចជំនាញចាប់ខ្លួនបានហេីយ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ កម្លាំងការិយាល័យព្រហ្មទ័ណ្ឌកំរិតធ្ងន់ក្រសួងមហាផ្ទៃសហការជាមួយកម្លាំងអធិការដ្ឋានដ្ឋាននគរបាលខេត្តកំពង់ធំ ធ្វេីការស្រាវជ្រាវឃាត់ខ្លួន ជនដៃដល់ដែលជាប្តីចាក់សម្លាប់ប្រពន្ធខ្លួនព្រោះភ្លើងប្រច័ណ្ឌ ខណៈប្រពន្ធកំពុងចងពុំងូតទឹក ទើបនិងចេញពីធ្វើការ ហើយស្លាប់ក្រោយបញ្ចូនទៅសង្គ្រោះនៅឯមន្ទីពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ចំណុចភូមិដូនរត្ន័ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញកន្លងទៅ ។

ក្នុងប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទេីបលោកបានដឹកនាំដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយសមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ និង កម្លាំងសមត្ថកិច្ចខេត្តកំពង់ធំ បើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនដៃដល់នៅចំណុច ភូមិពោតាអ៊ុនសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការសម្របសម្រួលពីលោក កែវ ធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញផងដែរ​ ។

បច្ចុប្បន្ននេះជនសង្ស័យខាងលេីត្រូវបានកម្លាំងសមត្ថកិច្ច នាំខ្លួនយកមកការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ ដេីម្បីផ្តន្ទាទោសទៅតាមច្បាប់​ ។

គួររំលឹកផងដែរថា៖ កាលពី៧និង២០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ចំណុចភូមិដូនរត្ន័ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ មុននិងធ្វើឲ្យជនសង្ស័យជាប្តី ដាច់ចិត្ត យកកាំបិត បន្ទោះ ចាក់សម្លាប់ប្រពន្ធ នោះគឺកើតចេញពីភ្លើងប្រចណ្ឌ។ ជនរងគ្រោះមានឈ្មោះ លាង ផល្លា អាយុ២៣ឆ្នាំ ចំណែកជនសង្ស័យឈ្មោះ សុខ លីសម្បត្តិ អាយុ២៣ឆ្នាំ ៕ដោយ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner