លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធសព ឯកឧត្តមនាយឧត្តមសេនីយ៍ ចក់ ឡេង
អត្ថបទដោយ៖
Kien Sereyvuth
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ចក់ ឡេង ដែលបានទទួលមរណភាព កាលពីយប់រំលងអាធ្រាត្រថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយជរាពាធ នៅសង្កាត់ចតុមុខ រាជធានីភ្នំពេញ ។
នៅក្នុងឱកាសដ៏ក្តុកក្តួលនោះ លោកជំទាវក៏បានចូលរួមរំលែកទុក្ខជាមួយលោកជំទាវ ខៀវ ហុង ចំពោះការបាត់បង់ នូវឧត្តមស្វាមីជាទីស្រឡាញ់នាពេលនេះ និងបានឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ចក់ ឡេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ពិធីបុណ្យសព បានរៀបចំធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ ៤៦ ផ្លូវលេខ ២៤០ ក្រុមទី២៨ ភូមិទី៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។