នារីម្នាក់ស្លាប់ ភ្លាមៗ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាត្រូរថយន្តមិនស្គាល់ម៉ាកបុកពេញទំហឹង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបេីកបុកម៉ូតូCPX មួយគ្រឿង ទៀត បណ្ដាលឲ្យនារីរូបស្រស់ម្នាក់ស្លាប់ និងបុរសម្នាក់ជាសង្សាររងរបួសធ្ងន់ រួចបេីករថយន្តគេចបាត់ ភ្លាមៗ   ដោយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០  ស្ថិតនៅតាមបណ្ដោយផ្លូវ១៤៣ កែងផ្លូវ៣១០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សពនារីជនរងគ្រោះ មានឈ្មោះ គ្រី សុដាឡែន អាយុ១៨ឆ្នាំ រៀនថ្នាំ១២ នៅវិទ្យាល័យទួលទំពូង ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមានស្រុកកំណើតនៅឯខេត្តបាតដំបង។ រីឯបុរសដែលរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនោះទេ  ដោយអ្នកទាំង២បានធ្វេីដំណេីររួមគ្នាម៉ូតូមួយគ្រឿងម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 1 i -7873 ។

យោងតាមសាក្សីពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានឲ្យដឹងថា  មុនកេីតហេតុគេឃេីញម៉ូតូមួយគ្រឿងម៉ាក  PCX ពណ៌ស  ធ្វេីដំណេីរដោយបុរសម្នាក់  និងនារីម្នាក់  តាមបណ្ដោយផ្លូវ៣១០  ទិសដៅពីកេីតទៅលិច  ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក  គ្រាន់តែដឹងថាពណ៌ខ្មៅ  បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ១៤៣  ទិសដៅពីជេីងទៅត្បូង  ក្នុងល្បឿនយ៉ាងលឿន  ហេីយក៏បុកម៉ូតូចំពីចហៀងពេញទំហឹង  បណ្ដាលឲ្យម៉ូតូអូសជាង៥០ម៉ែត្រ  និងធ្វេីឲ្យបុរសម្នាក់ជាអ្នកឌុបរងរបួសធ្ងន់  និងនារីម្នាក់រួមដំណេីរជាមួយគ្នាបានស្លាប់យ៉ាងអាណោចអធម៌  ។

ក្រោយកេីតហេតុភ្លាមៗ រថយន្តបង្កបានព្យាយាមបេីកគេចខ្លួនបាត់តែម្ដង។ រីឯបុរសរងរគ្រោះដែលរបួសធ្ងន់បានប្រាប់អ្នកព័ត៌មានថា នារីរងគ្រោះគឺជាសង្សារ រួចក៏ឡេីងរថយន្តសាមុយទៅសង្គ្រោះតែម្ដង។ បន្ទាប់មក  សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌបានចុះមកដល់ ហេីយធ្វេីការវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុក  និងធ្វេីកំណត់ហេតុ និងប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី៕ ដោយ៖ ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner