រថយន្តកូរ៉េបើកលឿនដាច់ហ្វ្រាំងជ្រុលបុករះរថយន្តម៉ូតូជាច្រើនគ្រឿងរងការខូចខាតទ្រព្យសម្បត្តិជាច្រើន បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល់២នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តកូរ៉េបើកបរក្នុងល្បឿនលឿនដាច់ហ្វ្រាំងបុករះរថយន្ត និងម៉ូតូជាច្រើនគ្រឿងរងការខូចខាតទ្រព្យសម្បត្តិជាច្រើន បណ្តាលឲ្យមានមុស្សរងរបួសធ្ងន់ស្រាល់ចំនួន២នាក់ ហេតុការណ៍នេះ កើតឡើងកាលពីរវេលាម៉ោង១ និង១០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ្ញា ម៉ុង ឬទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តកូរ៉េមួយគ្រឿង ក្បាល់ពណ៌ស ខ្លួនពណ៌ខៀវ ពាក់ស្លាក់លេខ កំពង់ចាម 3A-7610 ដឹកការ៉ូយកទៅឲ្យគេធ្វើដំណើរតាមបណ្តោយផ្លូវហាយណូយ ក្នុងទិសដៅពីរត្បូងទៅជើងក្នុងល្បឿនលឿនដាច់ហ្វ្រាំងក៏ជ្រុលចង្កូតទៅបុករះរថយន្តម៉ាក Lexus RX 300 ពណ៌ស្ករ ពាក់ស្លាក់លេខ ភ្នំពេញ 2V-0128 មួយគ្រឿងដែលឈប់ចាំភ្លើងស្តុប២៤ម៉ោងនៅផ្លូវឧកញ្ញា ម៉ុង ឬទ្ធ ចំពីរចំហៀងខាងឆ្វេងពេញទំហឹងរួចរថយន្តក៏បន្តទៅបុករះម៉ូតូពីគ្រឿងទៀត មួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1CK-8205 និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមស៊េរី ឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាក់លេខ កំពង់ចាម 1X-6127 ដែលឈប់ចាំភ្លើងស្តុបនៅជិតនោះ ហើយរថយន្តបង្កមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកធ្វារផ្ទះមួយខ្នងទៀតធ្លុះចូលទៅខាងក្នុង បណ្តាលឲ្យរងការខូចខាតទ្រព្យសម្បត្តិជាច្រើន និងបង្កឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ស្រាល់ចំនួន២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះរួមទាំងម៉ូតូ២គ្រឿងទៀតទៅរក្សាទុកនៅ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវ គោកនៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ ឆៃ ហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner