អនុប្រធានាធិបតីសហរដ្ឋអាម៉េរិកគ្រោងធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក

សហរដ្ឋអាម៉េរិក៖ សេតវិមានសហរដ្ឋអាម៉េរិកបានប្រកាសថា អនុប្រធានាធិបតីអាម៉េរិកលោក Mike Pence នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី១១ ដល់ទី១៨ ខែវិច្ឆិកាខាងមុខនេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានបានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនោះ លោក Mike Pence នឹងត្រូវធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន សង្ហិបុរី អូស្រា្តលី និងប៉ាពូញ៊ូហ្គីណេ ហើយលោក Pence ក៏នឹងតំណាងឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលរួមកិច្ចប្រជុំកំពូលសហរដ្ឋអាម៉េរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីខាងកើតនៅប្រទេសសង្ហិបុរី ព្រមទាំងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា (APEC) នៅក្នុងប្រទេសប៉ាពូញ៊ូហ្គីណេ ផងដែរ។ បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមានដដែល ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក Jonh Bolton ក៏នឹងត្រូវអមដំណើរជាមួយលោក Mike Pence ទៅចូលរួមកិច្ចប្រជុំនោះផងដែរ ខណៈលោក Pence ក៏មានគម្រោងជួបពិភាក្សាជាមួយមេដឹកនាំមកពីប្រទេសជប៉ុន សង្ហិបុរី ឥណ្ឌា ប៉ាពូញ៊ូហ្គីណេ និងអូស្ត្រាលី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner