នៅព្រឹកថ្ងៃទី ២ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ និងគណៈប្រតិភូអមដំណើរ​ បានអញ្ជើញជួបសំណេះសំណាល​ សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី ២ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ និងគណៈប្រតិភូអមដំណើរ​ បានអញ្ជើញជួបសំណេះសំណាល​ សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន​ ១,៦៣៦គ្រួសារ​ រស់នៅភូមិចំនួន​ ៧១​ ឃុំចំនួន​ ១១​ ស្រុកចំនួន​ ៤​ នៃខេត្តកំពង់ឆ្នាំង។ កម្មវិធីនេះ​ បានប្រារព្ធធ្វើឡើងនៅភូមិស្រែសារ​ ឃុំឈូកស​ ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង។

គ្រួសារនីមួយៗទទួលបាន​ អង្ករ ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១​ ទឹកសុទ្ធ១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ​ គ្រួសារនីមួយៗ​ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត​ ជាអំណោយ​របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner