ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទូតិយភូមិឆ្នាំសិក្សា២០១៧
ខេត្តកំពង់ឆ្នាំង៖ ពិធីសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រលងជាប់បាក់ឌុបឆ្នាំសិក្សា២០១៧ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីឯកឧត្ដម ឌួង សុវ៉ាង និងលោកជំទាវ កែ ចន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងឯកឧត្ដម លោកជំទាវ រដ្ឌលេខាធិការ អនុរដ្ឌលេខាធិការអគ្គនាយក អគ្គនាយករង និងប្រតិភូរបស់ក្រសួងអភិវឌ្ឈន៍ជនបទ និងក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ លោកគ្រូ អ្នកគ្រូសិស្សានុសិស្សជាច្រើនផងដែរ។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដមបណ្ដិត អ៊ុក រ៉ាប៊ុន ក៏បានអញ្ជើញជួបសំណេះសំណាលផ្ដាំផ្ញើដល់ក្មួយៗនិងជូនរង្វាន់សិស្សដែលបានប្រឡងជាប់សញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៧-២០១៨ ចំនួន៤៦៦នាក់ មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន និងវិទ្យាល័យ ហ៊ុន សែន រលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្នុងនោះសិស្សដែលជាប់និទ្ទេស B ចំនួន៣នាក់ ដោយម្នាក់ៗ ទទួលបាន Computer យួរដៃ ១គ្រឿង និទ្ទេស C ២០នាក់ ម្នាក់ៗបានថវិកា២០ម៉ឺនរៀល និទ្ទេស D ១០០ នាក់ម្នាក់ៗបាន៨ម៉ឺនរៀល និទ្ទេស E ៣៤៣ នាក់ ម្នាក់ៗបាន៦ ម៉ឺនរៀលនិង លោកគ្រូ៨នាក់ ម្នាក់ៗ បាន៥ម៉ឺនរៀលផងដែរ៕