ក្រុមបាតុករ៣០២នាក់ត្រូវប៉ូលិសចាប់ខ្លួន ដោយសារតវ៉ាប្រឆាំងនឹងការតែងតាំងចៅក្រមតុលាការកំពូលរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ក្រុមបាតុកររាប់រយនាក់ត្រូវបានមន្រ្តីប៉ូលិសចាប់ខ្លួន បន្ទាប់ពីពួកគេនាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងបេក្ខភាពចៅក្រមតុលាការកំពូលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គឺលោក ប្រេត ខាវ៉ាន់ណស់ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈលោក ខាវ៉ាន់ណស់ ត្រូវបានគេរំពឹងថា នឹងទទួលបានការគាំទ្រពីព្រឹទ្ធសភាអាម៉េរិក។

បើតាមប៉ូលិសអាម៉េរិក ក្រុមបាតុករដែលភាគច្រើនគឺជាស្ត្រីបាននាំគ្នាដើរជាក្បួនដង្ហែតវ៉ាប្រឆាំងនឹងលោក ខាវ៉ាន់ណស់ នៅថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ក្រុមបាតុករទាំងនេះបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះការតែងតាំងលោក ខាវ៉ាន់ណស់ ដែលកំពុងត្រូវបានទីភ្នាក់ងារ FBI ស៊ើបអង្កេតលើការចោទប្រកាន់របស់ស្ត្រី២នាក់ ដែលថា ប្រធានចៅក្រមសាលាឧទ្ធរណ៍រូបនេះ បានរំលោភបំពានផ្លូវភេទលើពួកនាង។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner