មេដឹកនាំតួកគី៖ ប្រទេសខ្លួននឹងមិនដកទ័ពចេញពីស៊ីរី រហូតទាល់តែស៊ីរីបានធ្វើការបោះឆ្នោតរួចរាល់
អត្ថបទដោយ៖
Kien Sereyvuth
តួកគី៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ បានអះអាងថា កងទ័ពរបស់ប្រទេសលោកនឹងមិនចាកចេញពីទឹកដីប្រទេសស៊ីរីឡើយ រហូតទាល់តែប្រជាជនស៊ីរីបានធ្វើការបោះឆ្នោតរួចរាល់។
ថ្លែងក្នុងវេទិកាមួយនៅទីក្រុងអ៊ីស្តង់ប៊ុល នាថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ លោក តាយយីប អឺដូហ្កាន់ បាននិយាយថា លុះត្រាតែប្រជាជនស៊ីរី រៀបចំធ្វើការបោះឆ្នោត ទើបយើងនឹងចាកចេញពីស៊ីរីដោយខ្លួនឯង បន្ទាប់ពីពួកគេធ្វើការបោះឆ្នោតរួចរាល់។
គួររំលឹកថា ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ បានព្រមព្រៀងជាមួយសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កាលពីខែមុន ដើម្បីបង្កើតតំបន់គ្មានយោធាមួយរវាងក្រុមសកម្មប្រយុទ្ធរបស់រដ្ឋាភិបាល និងក្រុមឧទ្ទាមនៅភាគខាងជើង ប្រទេសស៊ីរី៕