ភ្លុកដំរី និងបំណែកសត្វព្រៃមានតម្លៃ១,៣លានដុល្លារអាម៉េរិក ត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាដុតបំផ្លាញចោល

មីយ៉ាន់ម៉ា៖ ភ្លុកដំរី និងបំណែកសត្វព្រៃមានតម្លៃ១,៣លានដុល្លារអាម៉េរិក ត្រូវបានក្រសួងធនធានធម្មជាតិ និងអភិរក្សបរិស្ថានមីយ៉ាន់ដុតបំផ្លាញចោលនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ។ ការដុតបំផ្លាញចោលភ្លុកដំរី និងបំណែកសត្វព្រៃដទៃទៀត ដែលរឹបអូសបាននេះ ធ្វើឡើងនៅទីក្រុងណៃពិដោ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។

បំណែកសត្វព្រៃដែលមានតម្លៃ១,៣លានដុល្លារអាម៉េរិក ដែលរឹបអូសបាននេះ រួមមាន៖ ភ្លុកដំរីចំនួន២៧៧ ឆ្អឹងដំរី និងសត្វព្រៃដទៃទៀតចំនួន២២៧បំណែក ស្បែកសត្វព្រៃចំនួន៤៥ ស្នែងសត្វចំនួន១,៥៤៤ ស្រកាសត្វពង្រួល៤៥,៥គីឡូ ក្រាម និងបំណែកសត្វព្រៃផ្សេងៗទៀតចំនួន១២៨៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner