អភិបាលខេត្តកំពង់ធំអញ្ជើញចុះសួរសុខទុក្ខមន្រ្តី និងទណ្ឌិតនៅពន្ធនាគារខេត្តកំពង់ធំ
អត្ថបទដោយ៖
Kien Sereyvuth
កំពង់ធំ៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខ ដល់មន្រ្តី និងទណ្ឌិតពន្ធនាគារខេត្តកំពង់ធំ ស្ថិតនៅក្នុងសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ជាមួយគ្នានេះ ក៏មានធ្វើពិធីបុណ្យរាប់បាត និងចែកអំណោយជូនដល់អ្នកជាប់ឃុំផងដែរ។ ក្នុងឱកាសនេះដែរ ទណ្ឌិតត្រូវបានអនុញ្ញាតឲ្យមានឱកាសចូលរួមធ្វើបុណ្យសន្សំកុសលផលបុណ្យ ក្នុងរដូវបុណ្យកាន់បិណ្ទ និងបុណ្យភ្ជុំបិណ្ឌ។