ក្រុមហ៊ុនធំៗចំនួនពីរនៅជប៉ុន Toyota និង SoftBank សហការគ្នាផលិតរថយន្តគ្មានមនុស្សបើក

ជប៉ុន៖ ក្រុមហ៊ុន Toyota Motor Corp និង SoftBank Group Corp នាអំឡុងសន្និសីទសារព័ត៌តមានមួយ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះថា ពួកគេនឹងបង្កើតអាជីវកម្មរួមគ្នាមួយ ក្នុងការអភិវឌ្ឍន៍សេវាកម្មចែករំលែកការជិះ និងរថយន្តបើកដោយខ្លួនឯង ក្នុងនោះក្រុមហ៊ុនធ្វើការងារថ្មីនេះ នឹងត្រូវបើកដំណើរការនៅឆ្នាំក្រោយ។
ក្រុមហ៊ុន Toyota និង SoftBank បានចែករំលែកការភ្ជាប់ទំនាក់ទំនង តាមរយៈបច្ចេកវិទ្យាដឹកជញ្ជូននៃក្រុមហ៊ុនអាមេរិក Uber Technologies Inc រួចហើយ ក្នុងនោះ SoftBank ដែលជាភាគហ៊ុនដ៏ធំរបស់ក្រុមហ៊ុនអាម៉េរិកមួយនេះ និង Toyota ដែលកំពុងធ្វើការជាមួយក្រុមហ៊ុននេះ ក្នុងការផលិតយានជំនិះដែលអាចធ្វើដំណើរដោយខ្លួនឯងបាន។ អាជីវកម្មថ្មីនេះ នឹងកើតមានឡើង ចំពោះពិភពលោកកំពុងប្រកួតប្រជែងខ្លាំងលើទីផ្សាររថយន្តគ្មានមនុស្សបើក ជាមួយនឹងបច្ចេកវិទ្យាព័ត៌ដ៏ខ្ពស់ ដូចជា Apple Inc. និង Google Inc. ជាដើម ដោយពួកគេបានចាប់ផ្តើមហើយ សម្រាប់ទីផ្សារនេះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner