គណនី Facebook របស់លោក ​ឯម ច័ន្ទមករា អគ្គលេខាធិការជនពិការ ត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖​ គណនី Facebook ផ្លូវការរបស់លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាសកម្មភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានឈ្មោះ «​Makara Chan Em» ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រង នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ។

តាមរយៈសារព័ត៌មាន APSARA Central នៅព្រឹកនេះ លោក ឯម ច័ន្ទមករា សូមប្រកាសមិនទទួលស្គាល់នូវការបង្ហោះខ្លឹមសារអ្វីផ្សេងៗទាំងអស់ នៅលើគណនី Facebook ឈ្មោះ «Makara Chan Em» ចាប់ពេលនេះតទៅ ព្រោះខ្លឹមសារទាំងនោះមិនមែនលោកជាអ្នកបង្ហោះឡើយ ពោលជាការបង្ហោះរបស់ជនអនាមិកទាំងអស់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner