យន្តហោះដឹកអ្នកដំណើរប៉ាពួញូហ្គីណេចុះចតហួសផ្លូវ ធ្លាក់ចូលក្នុងសមុទ្រ ប៉ុន្តែសំណាងល្អ មិនមាននរណាម្នាក់បាត់បង់ជីវិតឡើយ

ប៉ាពួញូហ្គីណេ៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង មកពីប្រទេសប៉ាពួញូហ្គីណេ បានជួបឧប្បដិហេតុនៅពេលព្យាយាមចុះចត នៅឯអាកាសយានដ្ឋានអន្តរជាតិ ឈូអ៊ុក (Chuuk) នៅក្នុងដែនកោះ មីក្រូនេស៊ី (Micronesia) នៃតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយវាបានជ្រុលចង្កូតទៅហួសផ្លូវចុះចត រួចធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្រតែម្តង។

រូបភាពបានបង្ហាញថា យន្តហោះដឹកអ្នកដំណើរធុនបង្គួរមួយគ្រឿង ជារបស់អាកាសចរណ៍ នីអ៊ូហ្គីនី (Air Niugini) មានជើងហោះហើរ ANG73 មកពីប្រទេសប៉ាពួញូហ្គីណេ បានធ្លាក់ចូលទៅក្នុងដែនទឹកនៅក្បែរព្រលានយន្តហោះ តែសំណាងល្អអ្នកដំណើរទាំង៣៥នាក់ និងក្រុមអ្នកបម្រើការងារ១២នាក់ មិនបានទទួលរងរបួសអ្វីធ្ងន់នោះឡើយ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner