លោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន អនុញាតិឱ្យឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ចូលជួបជម្រាបលា គ្រាដែលមន្ត្រីការទូតរូបនេះបានចប់អាណត្តិ
អត្ថបទដោយ៖
Kien Sereyvuth
ខណៈដែលឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ឯ,ឧ ស្យុង ព័រ បានឈានដល់ពេលបញ្ចប់អាណត្តិការទូតរបស់ខ្លួន ប្រចាំនៅកម្ពុជា បន្ទាប់ពីបានបំពេញការងារអស់រយៈពេលពីរឆ្នាំប្រកបដោយជោគជ័យរួចមក នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ឯ,ឧ ស្យុង ព័រ ត្រូវបានលោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញាតិឱ្យឯកអគ្គរដ្ឋទូត រូបនេះ ចូលជួបជម្រាបលា និងសំដែងការគួរសម នៅទីស្តីការក្រសួង។