អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់បង្ការទប់ស្កាត់គ្រប់បទល្មើស និងគ្រោះអគ្គិភ័យ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋ ក្នុងនាមជាអាណាព្យាបាល
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់បង្ការទប់ស្កាត់គ្រប់បទល្មើស និងគ្រោះអគ្គិភ័យ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋ ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ។ ការជំរុញបែបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០១៨នេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះរដ្ឋបាលខណ្ឌដូនពេញ នៅសាលាខណ្ឌដូនពេញ។