ផ្ទះមនុស្សធម៌១ខ្នង ត្រូវបានប្រគល់ជូនគ្រួសារទីទ័លក្រនៅស្រុកសូទ្រនិគម

អត្ថបទដោយ៖
Kien Sereyvuth

ផ្ទះមនុស្សធម៌១ខ្នង មានទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ដែលជាអំណោយរបស់លោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានផ្តល់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធាន  គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ជូនប្រជាពលរដ្ឋទីទ័លក្រគ្មានទីពឹង នៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៨។ ផ្ទះមនុស្សធម៌ទី៦១ ប្រគល់ជូនគ្រួសារលោកស្រី ធិក សាម៉ូន អាយុ៥២ឆ្នាំ ជាស្ត្រីមេម៉ាយមានកូន៥នាក់ក្នុងបន្ទុក បច្ចុប្បន្នដើរស៊ីឈ្នួលគេបានថវិកាខ្លះផ្គង់ផ្គង់គ្រួសារ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner