លោកជំទាវ ព្រំ សុភី បើកកិច្ចប្រជុំអន្តរក្រសួងលើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្ត ពោធិ៍សាត់
នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់ ដែលមាន ទីតាំងស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) ដោយក្រុមហ៊ុនទីប្រឹក្សា SUSTINAT GREEN CO., LTD. សហការជាមួយក្រុមហ៊ុនទីប្រឹក្សា CTI Engineering International Co., Ltd. ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។
កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើ៖
១)ការរចនា និងការសាងសង់គម្រោងពង្រីកបណ្តាញប្រព័ន្ធទឹកស្អាតពាក់ព័ន្ធនឹងហេដ្ឋារចនាសម័្ពន្ធដែលមានស្រាប់។
២)ការរៀបចំផែនការអប់រំពីសុខភាព និងសុវត្ថិភាពការងារដល់បុគ្គលិក-កម្មករ ដែលបម្រើការងារក្នុងគម្រោងឱ្យបានត្រឹមត្រូវ។
៣)ការផ្សព្វផ្សាយជូនដំណឹងពីសកម្មភាពគម្រោងជូនដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងដោះស្រាយការប៉ះពាល់ជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ មុននឹងធ្វើការជីកកប់ទុយោនាំទឹកឆៅទៅរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងទុយោទឹកស្អាត ដើម្បីផ្គត់ផ្គង់ដល់ប្រជាជន ព្រមទាំងត្រូវកំណត់កប់ទុយោ ស្រប ទៅតាមការគ្រប់គ្រងដីចំណីតាមបណ្តាញផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំជនបទ និង ផ្លូវរថភ្លើងជាដើម។
៤)ត្រូវគ្រប់គ្រងអាចម៍ដី សំណល់ប្រេង និងសំណល់រឹង (សំរាម) ពីការសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ការជីកប្រព័ន្ធបណ្តាញចែកចាយទឹក ព្រមទាំងគ្រប់គ្រងប្រព័ន្ធទុយោប្រព័ន្ធទឹកស្អាត និងសំណល់ភក់ដែលចេញពីរោងចក្រព្រឹត្តិកម្មទឹកស្អាត ដោយធ្វើកាវិភាគសំណល់ភក់ឱ្យបានត្រឹមត្រូវ មុននឹងយកទៅទុកដាក់នៅទីតាំងណាមួយជាក់លាក់។
៥)ត្រូវ កំណត់កម្រិត សំឡេង និងរំញ័រ ដោយអនុលោមស្តង់ដាររបស់ក្រសួងបរិស្ថាន ជាពិសេសនៅទីប្រជុំជន ចៀសវាងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
៦)ក្រុមហ៊ុនត្រូវចុះបញ្ជីរបបបេឡាសន្តិសុខសង្គម (ប.ស.ស) ឱ្យបុគ្គលិក-កម្មករនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
៧)តម្រូវឱ្យក្រុមហ៊ុនធ្វើការកែសម្រួលរាល់មតិយោបល់វិជ្ជមានរបស់អង្គប្រជុំ និងអក្ខរាវិរុទ្ធនៅក្នុងរបាយការណ៍ IESIA ឡើង