អភិបាលខណ្ឌដង្កោ ដឹកនាំមន្ត្រីចុះពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមបណ្តាវត្តក្នុងមូលដ្ឋាន
អត្ថបទដោយ៖
Kien Sereyvuth
ព្រឹកថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានធ្វើការណែនាំដល់អជ្ញាធរសង្កាត់ ភូមិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឲ្យយកចិត្តទុកដាក់ពង្រឹងការងារសន្តិសុខ សណ្តាប់ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ចាប់ពីថ្ងៃកាន់បិណ្ឌទី១ ដល់ពិធីបុណ្យភ្ជុំបិណ្ឌបញ្ចប់។
លោកបានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមបណ្តាវត្តទាំង២៦ ក្នុងមូលដ្ឋានខណ្ឌដង្កោ។ ក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌក៏បាននាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃវត្តទីឃវ័ន ហៅវត្តព្រៃវែង ស្ថិតក្នុងសង្កាត់ព្រៃវែងផងដែរ។