ឯកឧត្តម តាក់ ជីឡៅ អនុប្រធានគណ:ពង្រីងឃុំឆក់ឈើនាង ធ្វើផ្លូវ១ខ្សែប្រវែង៤គីឡូម៉ែត្រចាក់ថ្មមិចជូនប្រជាពលរដ្ឋភូមិព្រៃខ្លា
កណ្តាល៖ ផ្លូវក្រាលថ្មមិច១ខ្សែប្រវែង៤គីឡូម៉ែត្រ ទំហំខ្នងលើ៦ម៉ែត្រ មានបង្កប់លូ តាមដងផ្លូវ ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានសាងសង់រួចរាល់ហើយ ក្រោមការជួយជាថវិកាផ្ទាល់ខ្លួន១៤ម៉ឺនដុល្លារពីឯកឧត្តម តាក់ ជីឡៅ អនុប្រធានគណៈពង្រឹងឃុំឆក់ឈើនាង។ ផ្លូវចាក់ក្រាលថ្មមិចនេះ គឺធ្វើចាប់ពីខ្លោងទ្វារវត្តកោះអណ្តែត រហូតមកដល់ចុងភូមិព្រៃខ្លា ដោយធ្វើផ្លូវទាំងថ្ងៃ ទាំងយប់ រួចរាល់ហើយ នៅយប់ថ្ងៃចន្ទ័ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។