ឆ្លងអគ្គិសនីឆេះបង្គោលភ្លើងយ៉ាងសន្ធោរសន្ធៅនៅចាក់អង្រែក្រោមផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងកណ្ដាលអធ្រាត្រ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ មានករណីផ្ទុះសេឆេះបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅមួយបានកើតឡើង និងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋជាខ្លាំងកាលពីវេលាម៉ោង១ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨  ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គឺមានបង្គោលភ្លើងមួយនៅចញ្ចើមផ្លូវជាតិលេខ២ក្នុងកន្លែងកើតហេតុ ដោយទីតាំងនោះមានភាពងងឹតស្ទើតែមួយផ្លូវជាតិលេខ២តែម្ដង ។

ក្រោយមក ក៏មានអគ្គីភ័យឆ្លងចរន្តអគីសនីឆេះចេញពីបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅ រហូតមានបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរទីតាំងនោះជួយទប់ស្កាត់បាញ់ពន្លត់បានរលត់ទៅវិញទាំងស្រុងតែម្ដង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner