អ្នករកស៊ីធ្វើសំណង់ នៅរដ្ឋឡូវែល បញ្ជាក់ថា ខ្លួននឹងទៅទទួលស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន បើទោះបី​រវល់ជាមួយការងារធ្វើផ្ទះយ៉ាងណាក៏ដោយ

រដ្ឋឡូវែល-សហរដ្ឋអាមេរិក៖ បេះដូងជាខ្មែរ នៅតែគាំទ្រខ្មែរ អ្នករកស៊ីធ្វើសំណង់នៅរដ្ឋឡូវែល សហរដ្ឋអាមេរិក ដែលកំពុងញ៉ាប់ដៃលាបថ្នាំផ្ទះឲ្យចៅកែ បានអះអាងថា រូបគាត់នឹងទៅចាំទទួលស្វាគមន៍ និងចូលរួមពិធីសំណេះសំណាល ជាមួយសម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងពេលដែលសម្ដេចអញ្ជើញ​ចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ នៅចុងខែកញ្ញា ឆ្នាំ២០១៨ខាងមុខ​។

វត្តមានសម្ដេចតេជោ ហ៊ុន សែន នៅទីក្រុងញូវយ៉ក គឺចំថ្ងៃដែល រូបគាត់ជាប់រវល់ខ្លាំង ជាមួយការងារធ្វើផ្ទះ ប៉ុន្ដែគាត់ អះអាងយ៉ាងច្បាស់លាស់ថា នឹងទុកការងារ មួយកន្លែងសិន ដើម្បីទៅទទួលស្វាគមន៍ថ្នាក់ដឹកនាំប្រទេសកំណើតរបស់ខ្លួន ។

ការទៅទទួលស្វាគមន៍នេះ ជាការចំណាយថវិកាផ្ទាល់ខ្លួន ក្នុងនាមឈាមជ័រជាខ្មែរ និង ជឿជាក់ថា មានមនុស្សយ៉ាងច្រើន ទៅចូលរួម ។ ជាងសំណងរូបនេះ បានថ្លែងយ៉ាងដូច្នេះថា

…ដាក់ឃ្លីបសំដីគាត់…ឃ្លីប…

«ថ្ងៃសម្ដេច មក ចំថ្ងៃខ្ញុំរវល់ ប៉ុន្ដែដាច់ខាតត្រូវតែទៅមិនអាចនៅបាននោះទេ ​គឺថាចំណាយពេល ដោយថ្ងៃនោះចំថ្ងៃធ្វើការធ្វើផ្ទះ តែខ្ញុំត្រូវតែទៅផ្អាកកិច្ចការសិន។ គាត់ជាថ្នាក់ដឹកនាំដ៏ត្រឹមត្រូវ កំពូលសម្រាប់ប្រទេសកម្ពុជាមានសុខសន្ដិភាព ប្រជាជនកម្ពុជា បោះឆ្នោតឲ្យគាត់ជាលទ្ធិស្របច្បាប់របស់ប្រជាជនកម្ពុជា»

បុរសវ័យចំណាស់រូបនេះបានបន្ដទៀតថា «ឆ្នាំនេះមានអ្នកទៅគាំទ្រច្រើនជាងឆ្នាំណាៗទាំងអស់​តាមដែលខ្ញុំដឹង ហើយកន្លែងតាមលឺប្រហែលដាក់មិនអស់មនុស្សទៀត។ ដូច្នេះខ្ញុំសូមផ្ដាំផ្ញើបងប្អូននៅកម្ពុជា ប្រឹងប្រែងរក្សាសុខសន្ដិភាពរបស់បងប្អូន ហើយសន្លឹកឆ្នោតរបស់បងប្អូនកុំឲ្យជឿការញុះញង់ពីពួកបរទេសឲ្យសោះ​»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល អាណត្តិថ្មី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមសម័យប្រជុំ អង្គការសហប្រជាជាតិលើកទី៧៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ខាងមុខនេះ។

កម្ពុជា និងប្រទេសចំនួន១៥ផ្សេងទៀត មកពីក្រុមប្រទេសតំបន់ផ្សេងៗ ត្រូវបានជ្រើសតាំងឲ្យធ្វើជាអនុប្រធាន រួមជាមួយប្រទេសសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៃសម័យប្រជុំលើកទី៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស​ម្រាប់អាណត្តិពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ៕

https://www.facebook.com/1319947424699871/videos/325383991352915/

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner