ខួបទី ២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមសុីវិល ក្រោមនយោបាយ ឈ្នះ ឈ្នះ តេជោសែន សម្តេចតេជោនឹងស្នើសុំលើកលែងទោសទណ្ឌិតទ្រង់ទ្រាយធំមួយ

អត្ថបទដោយ៖
Kien Sereyvuth

នាពេលថ្មីៗនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ តាមសំណើសុំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើកលែងទោសដល់អ្នក នយោបាយ អ្នកវិភាគនយោបាយ សកម្មជនដីធ្លី រួមទាំងអតីតអ្នកសារព័ត៌មានមួយចំនួនទៀត ដែលត្រូវបានចាប់ខ្លួនក្នុងពេលប្រព្រឹត្តបទល្មើស កាលពីអំឡុងឆ្នាំ២០១៦ និង២០១៧កន្លងទៅនេះ ឲ្យមានសេរីភាពឡើងវិញ។

ក្រោយមានការដោះលែងជាបន្តបន្ទាប់នៃអ្នកទោសមួយ ចំនួនខាងលើនេះ ក៏មានមតិខ្លះបានលើកឡើងថា កាលដែលសម្តេចតេជោ សម្រេចស្នើសុំទៅព្រះមហាក្សត្រលើកលែងទោសដល់អ្នកទាំងនោះ គឺដោយសារតែ សម្តេចតេជោ រងការគៀបសង្កត់ខ្លាំងពីបណ្តាបរទេស។

តែការពិត នេះគឺជាទឹកចិត្តសណ្តោស ប្រោសប្រណីចេញពីចិត្តធម៌របស់ សម្តេចតេជោ ដែលមានចំពោះទណ្ឌិតទាំងនោះ បន្ទាប់ពីទណ្ឌិតខ្លះបានសរសេរលិខិតចេញពីពន្ធនាគារ ផ្ញើជូនលោក ដើម្បីសុំឲ្យជួយធ្វើ អន្តរាគមន៍ ពោលគឺពុំមែនបណ្តាលមកពីបរទេសណាមកបង្គាប់បញ្ជាឬគៀបសង្គត់ឡើយ។

ក្នុងឋានៈជានាយករដ្ឋមន្រ្តី សម្តេចតេជោ បានអនុវត្តតាមច្បាប់ពន្ធនាគារ ដែលចែងថា នាយករដ្ឋមន្រ្តីមានសិទ្ធិទូលស្នើសុំ ព្រះមហាក្សត្រព្រះរាជទានលើកលែងទោសដល់ទណ្ឌិត ពេលណាក៏បាន ដែលជាទូទៅគឺបានអនុវត្តទោសបាន ២ភាគ៣រួចហើយ។ នេះអាចបញ្ជាក់បានថា ដំណើរការលើកលែងទោសនេះគឺត្រឹមត្រូវស្របតាមច្បាប់របស់ព្រះរាជា ណាចក្រកម្ពុជាពិតប្រាកដ។

នេះគឺជាឱកាសមួយ ដែលអ្នកត្រូវបានលើកលែងទោសរួចហើយ គួរកែប្រែខ្លួនសារជាថ្មី ហើយត្រូវដឹងថាសិទ្ធិសេរីភាពរបស់អ្នក គឺមានព្រំប្រទល់ជាមួយសិទ្ធិសេរីភាពរបស់អ្នកដទៃ។ បើអ្នកនៅតែបំពាន និយាយអ្វី ប្រព្រឹត្តអី្វដែលប៉ះពាល់ដល់អ្នកដទៃ អ្នកនឹងមានទោសហើយអាចមកនៅក្នុងពន្ធនាគារជាថ្មីម្តងទៀត។ អ្នកគួរតែយល់ថា នេះគឺជានីតិរដ្ឋ ដែលអ្នកត្រូវប្រើសិទ្ធិរបស់អ្នកដោយសេរី តែស្ថិតនៅក្រោមច្បាប់នៃរដ្ឋ។

ក្រៅពីការលើកលែងទោសអ្នក មួយចំនួននេះ សម្តេចតេជោនឹងធ្វើការលើកលែងទោសទ្រង់ទ្រាយធំក្នុងឱកាសបុណ្យប្រពៃណីជាតិសំខាន់នាពេលខាងមុខ ដូចជា បុណ្យអ៊ំទូក បុណ្យភ្ជុំបិណ្ឌ និងក្នុងឱកាសខួបទី២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិល ក្រោមនយោបាយឈ្នះឈ្នះ តេជោសែន ដើម្បីឲ្យទណ្ឌិតដែលជាប់ពន្ធនាគារ មានឱកាសចេញមកដើម្បីធ្វើការកែប្រែខ្លួនសារជាថ្មី ធ្វើជាពលរដ្ឋល្អនៅក្នុងសង្គម។
ដោយ៖ជា ច័ន្ទបរិបូរណ៍

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner