ឯកឧត្តម ឈួរ ច័ន្ទឌឿនអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការគ្រប់គ្រោះមន្តរាយខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានជំរុញអោយអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរដែនដីត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពទឹក និងត្រៀមសកម្មភាពឆ្លើយតបជាបន្ទាន់ភ្លាមៗក្នុងករណីទឹកជំនន់ប៉ះពាល់ដល់ប្រជាពលរដ្ឋ និង ត្រូវពិនិត្យនិងត្រៀមទីទួលសុវត្ថិភាព ឲ្យបានសមរម្យដើម្បីប្រជាពលរដ្ឋមានសុវត្ថិភាព និងសុខភាពល្អ។
ឯកឧត្តមជរុញបែបនេះ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងក្នុងកិច្ចប្រជុំក្ដាប់របាយការណយ៍បឋមស្ដីពីការងារគ្រប់គ្រងគ្រោះមហន្តរាយ របស់ក្រុងស្រុកទាំង៨ក្នុងខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីឯក
ឧត្តមហ៊ីណាតអភិបាលរងខេត្តប្រធានអង្គភាពពាក់ព័ន្ធនិងអភិបាលក្រុងស្រុកទាំង៨ចូលរួមផងដែរ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើដល់អង្គភាពពាក់ព័ន្ធនិងអាជ្ញាធរក្រុងស្រុកទាំង៨ត្រូវធ្វើផែនការសកម្មភាពរបស់ខ្លួននិងចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋរងប៉ះពាល់អោយបានច្បាស់លាស់ដើម្បីធានាថាការត្រៀមបង្ការឆ្លើយតបសង្គ្រោះ ជូនដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។