រថយន្តដឹកប្រេងសាំងក្រុមហ៊ុនSAVIMEXដាច់ហ្រ្វាំងបុករះរថយន្ត២គ្រឿងរងការខូចខាតនៅខណ្ឌចំការមន
ភ្នំពេញ៖ រថយន្តដឹកប្រេងសាំងរបស់ក្រុមហ៊ុនSavimexមួយគ្រឿងបែកកាប៉ែនហ្រ្វាំងខណះពេលកំពុងតែបើកបរជ្រុលទៅបុករះរងយន្ត២គ្រឿងផ្សេងទៀតរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្ករអោយមានអ្នករងរបួស
ហេតុការណ៍បុករះនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៨ខែសីហាឆ្នាំ២០១៨ ស្ថិតនៅចំនុចផ្លូវ៣៧០កែង និង ផ្លូវ៦៣សង្កាត់បឹងកេងកង១ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសម្តីបុរសអ្នកបើកបររថយន្តដឹកប្រេងសាំងបានប្រាប់អោយដឹងថា មុនពេលកើតហេតុរូបគាត់បានបើករថយន្តក្រុមហ៊ុន សាវីមុិច ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 3B-7105បើកចេញពីក្រុមហ៊ុនគោលបំណង យកប្រេង សាំងទៅផ្គត់ផ្គង់ម៉ូយខណៈមកដល់ផ្លូវ៣៧០ពីលិចទៅកើតដែលកំពុងតែបើកបរ មកដល់ចំណុចកើតហេតុខាងលើស្រាប់តែជាន់ហ្រ្វាំងមិនស៊ីក៏ជ្រុលទៅបុករថយន្តម៉ាក Visto ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AP-3990 ដែលម្ចាស់ចតទុកនៅចញ្ចើមផ្លូវហើយក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកFord ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AL-4978ដែលកំពុងតែធ្វើដំណើរនៅខាងមុខរងការខូចខាតទាំង២គ្រឿងតែម្ដង។
ក្រោយពេលកើតហេតុនគរបាលចរាចរណ៏ខណ្ឌចំការមនបានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុបន្ទាប់មកខាងតំណាងក្រុមហ៊ុនរថយន្តដឹកប្រេងសាំងSavimexបានចេញថ្លៃជួសជុលរថយន្តទាំង២គ្រឿង រថយន្តវីស្តូយកទៅយានដ្ឋានជួស ឡើងវិញចំណែករថយន្តម៉ាកFord ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AL-4978ទាមទារសំណង១០០០ដុល្លាសង៦០០ដុល្លាបញ្ចប់រឿងនៅកន្លែងកើតហេតុ៕