ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ឯកសណ្ឋាន២៥ សម្រាប់ និងវិទ្យុទាក់ទងដៃចំនួន ០៨ គ្រឿងប្រជាដល់ការពារ

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានយកចិត្តទុកដាក់ពី បញ្ហាសន្តិសុខ សុវត្តិភាព ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានអញ្ជើញចុះមូលដ្ឋាន បំពាក់ឯកសណ្ឋាន២៥ សម្រាប់  និងវិទ្យុទាក់ទងដៃចំនួន ០៨ គ្រឿងជូនប្រជាការពារចំនួន ០៣ ភូមិ ក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ  ដើម្បីបង្កើនការ អនុវត្តតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភ ឯកសណ្ឋាន ជូនដល់ប្រជាការពារភូមិ ចំនួន ០៣ គឺ ភូមិចំបក់បញ្ញា ,ភូមិបវែង និងភូមិគោកសណ្តែក ស្ថិតនៅក្នុងឃុំស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។

ពិធីប្រគល់នេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ រួមទាំងសហការី និងអាជ្ញាធរដែនដី ភូមិ- ឃុំ និងនិងអធិការរងនគរបាលស្រុកស្ទោង នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ  បានចូលរួមបំពាក់ឯកសណ្ឋានប្រជាការពារ ក្នុងនោះមានភូមិចំបក់បញ្ញា ចំនួន ១២ សម្រាប់ ភូមិបវែង ចំនួន ០៧ សម្រាប់ និងភូមិគោកសណ្តែកចំនួន ០៦ សម្រាប់  នៅក្នុងបរិវេណវត្តចំបក់បញ្ញា ស្ថិតនៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឯកឧត្តមបានធ្វើការផ្សព្វផ្សាយនូវខ្លឹមសារ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទាំង ៩ចំណុច អំពីភារកិច្ច និងតួនាទី ដល់ប្រជាការពារដែលត្រូវអនុវត្ត ជៀសវាងខុសពីគោលការណ៍ដែលបានដាក់ចេញ ហើយឯកឧត្តមក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបាននាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមក និងសូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ទ្រព្យសម្បត្តិសាធារណៈ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា កន្លងមកនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបំពាក់ឯកសណ្ឋានសរុប ចំនួន ១៤៥ សម្រាប់ និងវិទ្យុទាក់ទង ចំនួន ៤៥ គ្រឿង រួចមកហើយ ជូនប្រជាការពារទាំង១៥ភូមិ នៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីជូនបងប្អូនមានប្រសិទ្ធភាពក្នុងការអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។ ដោយ ប៊ុន  រដ្ឋា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner