សមាគមមិត្តភាពវៀតណាម -កម្ពុជា សាទរ ការបោះឆ្នោតនៅកម្ពុជា ទទួលបានជោគជ័យ សម្រាប់ សភានីតិកាលទី៦ ធ្វើឲ្យកម្ពុជា លេចធ្លោរ នៅលើឆាកអន្តរជាតិ
ប្រធានសមាគមមិត្តភាព វៀត ណាម-កម្ពុជា លោក វ៉ូ ម៉ៅ កោតសរសើរ ដំណើរការបោះឆ្នោត នៅកម្ពុជា កាលពីថ្ងៃទី ២៩ ខែកក្កដាឆ្នាំ២០១៨កន្លងទៅ ថាមានភាពល្អប្រសើរ ដែលធ្វើឲ្យអន្តរជាតិជាច្រើន រាប់ទាំងអ្នកសង្កេតការណ៍ជាតិ និង អន្តរជាតិ ថាកម្ពុជា ពិតជាបោះជំហានទៅមុខ មិនមានអ្វីមករាំងស្ទះឡើយ។ ការថ្លៃបែបនេះ ធ្វើឡើង នាសៀលថ្ងៃទី២៨ ខែសីហា នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា រដ្ឋសភានិងអធិការកិច្ច ខណៈជួបសម្តែងការគួរសម នឹង លោកជំទាវកិត្តិសង្ហបណ្ឌិត ម៉ែន សំអន ប្រធានសមា គម មិត្តភាពកម្ពុជា-វៀតណាម។
លោកជំទាវ កិត្តិសង្ហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណចំពោះដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូសមាគមមិត្តភាពកម្ពុជា វៀតណាម ។ លោកជំទាវ លើកឡើងថា សមាគមមិត្តភាព វៀតណាម-កម្ពុជា មានសកម្មភាពជាច្រើន ដូចជាបានជួយ ឧបត្ថម្ភ ដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅវៀតណាម ។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូននិស្សិតស៊ីវិលទៅសិក្សានៅប្រទេសវៀតណាមក្នុង១ឆ្នាំចំនួន ១០០០នាក់ ដោយពុំគិតនិស្សិតកម្ពុជា ជាកងទ័ព និងនគរបាលទេ ។ប្រទេសទាំងពីរបានបន្តបណ្តុះចំណងមិត្តភាព បង្ហាញនូវទំនាក់ទំនងមិត្តភាពការទូត នៃប្រទេសទាំងពីរ។ មិនតែប៉ុណ្ណោះ កម្ពុជាក៏ត្រៀមប្រារព្ធខួបទី៤០ឆ្នាំនៃជ័យជំនះ៧មករាឆ្នាំ១៩៧៩ នៅពេលខាងមុខនេះ។
លោក វ៉ូ ម៉ៅ លើកឡើងថា-ដំណើរទស្សនកិច្ចពេលនេះ គឺរឹតចំ ណងមិត្តភាព នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។ចំណងមិត្តភាព៥០កម្ពុជា- វៀត ណាម និង៤០ឆ្នាំដែលកម្ពុជា បានរំដោះចេញពីរបបប៉ុលពត។ លោកវ៉ូ ម៉ៅ បានបញ្ជាក់ថា,សមាគមប្រទេសទាំងពីបានចុះកិច្ចព្រមព្រៀងជាមួយគ្នា ហើយអនុវត្តរួមគ្នា ។សមាគមមិត្តភាព វៀតណាម -កម្ពុជា បានពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាខេត្តនិងខេត្តជាប់ព្រំដែនជាមួយគ្នា ដូចជានៅតំបន់ភាគឥសាន្តជាដើម បានសហការគ្នាយ៉ាងល្អ ហើយស្ថានទូតវៀតណាមបានសហការទៅតាមតួនាទីរបស់ខ្លួន ទំនាក់ទំនងរវាងស្ថានទូត បានសហការគ្នាយ៉ាងជិតស្និទ្ធ។
សមាគមបានជួយបណ្តុះបណ្តាលនិស្សិតកម្ពុជា ដែលបានទៅសិក្សានៅប្រទេសវៀតណាម និងជួយបណ្តុះបណ្តាលផ្នែកភាសាវៀតណាម និងបំផុសបំផុលជាចលនា អតីតកម្មាភិបាលវៀតណាមនិងសហគ្រិនឲ្យទទួលនិស្សិតកម្ពុជា ដែលទៅសិក្សានៅវៀតណាម ធ្វើកូនធម៌ និងហូបអាហារសាមគ្គីនៅតាមវត្ត កិច្ចសហ ការនេះបានអនុវត្តពីលើចុះមកក្រោម។
លោកវ៉ូម៉ៅ បានអបអរសាទរប្រទេស កម្ពុជាសម្រេចបានជ័យជំនះលើការ បោះ ឆ្នោតជ្រើសតាំងសមាជិកសភាពេលថ្មីៗនេះ បានធ្វើឲ្យកម្ពុជា លេចធ្លោរនៅលើឆាកអន្តរជាតិ ។កម្ពុជាមានកាអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងរីកចម្រើន គ្រប់វិស័យ។
លោកជុំទាវ កិត្តិសង្ហបណ្ឌិតម៉ែន សំអន បានបញ្ជាក់ទៀតថា,ទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាមួយ គ្នា ក្រុមមិត្តភាពនៃប្រទេសទាំងពីរគាំទ្រគ្នា ទៅវិញទៅមក។ លោកជំទាវកិត្តិសង្ហបណ្ឌិតបានជំរាបគណៈប្រតិភូសមាគមមិត្តភាពវៀតណាមទៀតថា-នៅថ្ងៃទី៥ខែកញ្ញាខាងមុខនេះរដ្ឋសភាប្រជុំលើកទី១ក្រោមព្រះរាជធិបតីព្រះមហាក្សត្រកម្ពុជា ហើយនៅព្រឹកថ្ងៃទី ៧ខែកញ្ញាប្រជុំគណៈរដ្ឋមន្ត្រីដំបូងនៃនីតិ កាលទី៦នៃរដ្ឋសភា៕