វិនិយោគិនកូរ៉េចាប់អារម្មណ៍ក្នុងការវិនិយោគលើរោងចក្រផលិតចំណីសត្វមាន់ និងកសិដ្ឋានចិញ្ចឹមមាន់នៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ឯកអគ្គរាជទូត និងទីប្រឹក្សាពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក ឡុងឌីម៉ង់ នៅព្រឹកថ្ងៃទី២៨ សីហានេះ បានអញ្ជើញធ្វើទស្សនកិច្ចនៅរោងចក្រកែច្នៃសាច់មាន់មួយកន្លែងនៅទី ក្រុងណាំយ៉ាងជូ របស់ក្រុមហ៊ុន ACE Food Co.,Ltd. ដើម្បីសិក្សាស្វែងយល់ពីបច្ចេកវិទ្យា និងតម្រូវការទីផ្សារសាច់មាន់របស់កូរ៉េ។។ ក្រុមហ៊ុននោះ មានសមត្ថភាពកែច្នៃមាន់ បានចំនួន ១ម៉ឺន២ពាន់ក្បាលក្នុងមួយថ្ងៃ ។ ក្នុងជំនួបពិភាក្សាជាមួយនឹងប្រធានក្រុមហ៊ុន ACE Food Co.,Ltd. លោក Yoon, Jun-hyun លោកឯកអគ្គរាជទូតបានបង្ហាញពីសក្ដានុពលរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលបានបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនបរទេសក្នុងការបណ្ដាក់ទុន រកស៊ីនៅកម្ពុជា ជាពិសេសកម្ពុជាសម្បូរវត្ថុធាតុដើមសម្រាប់ធ្វើការផលិតជាចំណីសត្វ ដែលមានតម្លៃថោកប្រៀបធៀបនឹងប្រទេសជិតខាង រួមជាមួយនឹងថ្លៃកម្លាំងពលកម្មស មរម្យផងដែរ។ ជាការឆ្លើយតបលោក Yoon ថាលោកពិតមានចំណាប់អារម្មណ៍ ជាមួយនឹងឱកាសវិនិយោគនៅកម្ពុជា រួមនឹងសក្តានុពលទីផ្សារដែលកម្ពុជាមាន លោកថានឹងធ្វើការសិក្សាបន្ថែមឱ្យបានស៊ីជម្រៅ ដោយលោកនឹងត្រូវចុះទៅសិក្សា និងពិនិត្យជាក់ស្ដែងនៅពេលខាងមុខ។ បច្ចុប្បន្ន ប្រជាជនកូរ៉េ ត្រូវគេរាយការណ៍ថា បាននឹងកំពុង ប្រើប្រាស់ សាច់មាន់ប្រមាណ ៤លានក្បាលក្នុងមួយថ្ងៃ ដែលគិតជាមធ្យម មនុស្សម្នាក់ទទួលទានសាច់មាន់ប្រមាណ១៥គីឡូក្រាម ក្នុងមួយឆ្នាំ។ ជាមួយគ្នានោះដែរ កូរ៉េបច្ចុប្បន្នបាននាំយកសាច់មាន់៣០ភាគរយនៃតម្រូវការប្រើប្រាស់ក្នុងស្រុករបស់ខ្លូនពីបរទេសរួមមាន ប្រេស៊ីល និងអាមេរិក ជាដើម។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner