ប្រជាពលរដ្ឋមកពីស្រុកក្រគរ ខេត្តពោធិ៍សាត់ប្រមាណ៣០០នាក់ មកទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មនៃអតីតគុកទួលស្លែង និងបឹងជើងឯក
អត្ថបទដោយ៖
Kien Sereyvuth
ពលរដ្ឋមកពីស្រុកក្រគរ ខេត្តពោធិ៍សាត់ប្រមាណ៣០០នាក់ បានធ្វើដំណើរទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហម និងនៅទីតាំងឧក្រិដ្ឋកម្មនៃអតីតគុកទួលស្លែង និងបឹងជើងឯក នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៨ នេះ។ លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា ភាគច្រើននៃពលរដ្ឋដែលបានចូលរួមទស្សនកិច្ចសិក្សានេះ គឺជាជនរងគ្រោះនៃរបបខ្មែរក្រហម។