ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ចំនួន ២,៣៣៧គ្រួសារ នៅឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ទទួលបានអំណោយកាកបាទក្រហម

ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ចំនួន ២,៣៣៧គ្រួសារ នៅឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទទួលបានអំណោយកាកបាទក្រហម ។ ពិធីចែកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ប្រារព្ធឡើង នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយសសាខាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្ដម ជាសមាជិករដ្ឋសភា ព្រឹទ្ធសភា និងឯកឧត្ដម គួច ចំរើន អភិបាលខេត្ត ឯកឧត្ដម ប៉ុង យ៉េន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានផងដែរ ។

ឯកឧត្ដម ហ៊ុន ណេង មានប្រសាសន៍ថា ការមកជួបជុំជាមួយបងប្អូន នាពេលនេះ ដើម្បីបានជួបសំណេះសំណាល និងនាំនូវអំណោយបន្តិចបន្ទួច ដើម្បីជួយទៅដល់បងប្អូនយើង ដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ ទន្លេមេគង្គ ដែលវាគឺជាទម្លាប់ និងប្រពៃណីយ៍ទៅហើយ ដែលប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ តែងតែរងផលនូវគ្រោះទឹកទន្លេលិច ជារៀងរាល់ឆ្នាំនោះ។ ឯកឧត្ដមបានគូសបញ្ជាក់ថា បងប្អូនបានជ្រាបហើយថា នៅក្នុងតំបន់ ដែលយើងកំពុងរស់នៅនេះ គឺជាតំបន់លិចទឹក តាំងតែពីសម័យដើមមកម៉្លេះ ហើយការលិចលង់សម័យនោះ គឺគ្មានអ្នកណាគិតគូរ និងយកអំណោយ មកឲ្យដូចពេលនេះទេ។ អ៊ីចឹងហើយ បានជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិត ខំកសាងផ្លូវក្រាលកៅស៊ូ ១ខ្សែ មានប្រវែង ១៦,១៤៥ម ចាប់ពីជើងភ្នំព្រែកសង្កែ មកដល់ចំណុចបឹងរៃ  ទុកសម្រាប់ប្រជាពលរដ្ឋ បានប្រើប្រាស់ និងជាទីទួទួលសុវត្ថិភាព ដែលយើងទាំងអស់គ្នា បាននឹងកំពុងឈរ នៅពីលើស្រាប់ ដូចពេលនេះ ។

ឯកឧត្ដម ហ៊ុន ណេង ក៏បានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំសុខសន្តិភាព និងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ថែមទៀត។ ដោយឡែក ពេលនេះ ទឹកទន្លេបានស្រក់ចុះបន្តិហើយ ដូច្នេះសូមបងប្អូនយកចិត្តទុកដាក់អំពីសុខភាព ដោយរក្សាអនាម័យ និងពិសាទឹកឆ្អិនដាំពុះ ត្រូវប្រុងប្រយ័ត្ន ចំពោះសត្វអសិរពឹសទាំងឡាយ ប្រសិនបើ មានពស់ចឹក សូមប្រញាប់ប្រញាលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល ទាន់ពេលវេលា។ ទន្ទឹមនឹងនោះ ក៏ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាព កូន ចៅតូចៗ កុំឲ្យលេងទឹក ដើម្បីបញ្ជៀសការលង់ទឹក។ ក្រៅពីនោះ នៅពេលទឹក សម្រកទៅវិញ បងប្អូនត្រូវសហការជាមួយស្ថាប័នជំនាញ ត្រៀមនូវពូជធារ ដើម្បីស្ដាលទ្ធភាពកសិកម្មឡើងវិញ ដើម្បី ជំរុញឲ្យធ្វើជីវភាពកាន់តែប្រសើរឡើង។  គួរកត់សម្គាល់ដែរថា អំណោយកាកបាទក្រហម ចែកជូនប្រជាពលរដ្ឋ រងគ្រោះទឹកជំនន់ ទាំង ២,៣៣៧គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម និងមី១កេស

សូមបញ្ជាក់ដែរថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់ទន្លេមេគង្គ នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន ៥,៤៥៦នាក់ ទទួលបានអំណោយកាកបាទ និងអំណោយសប្បុរសជន  ដែលក្នុងនោះអំណោយកាកបាទក្រហម មានចំនួន ៤,៧៣៩នាក់

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner