រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាស្វាគមន៍ តំណាងអង្គការ UNFPAប្រចាំនៅកម្ពុជាថ្មី លោកស្រី ស៊ីធី រីវីណា ឌី អាលវីស (Sithy Rizvina De Alwis ) បញ្ជាក់ថា នឹងខិតខំបន្ត អនុវត្តកម្មវិធីរបស់អង្គការUNFPA បន្តទៀត

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្វាគមន៍តំណាងអង្គការ UNFPAប្រចាំនៅកម្ពុជាថ្មី គឺលោកស្រី ស៊ីធី រីវីណា ឌី អាលវីស (Sithy Rizvina De Alwis ) នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ។ បើតាម ឯកឧត្តម កេត សោផាន់ អ្នកនាំ ពាក្យក្រសួងការបរទេស ក្រោយជំនួបពិភាក្សា ឲ្យដឹងថា, នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជាត្រៀមខ្លួនសហការជាមួយលោក ស្រីប្រធានតំណាងUNFPAគ្រប់ពេលវេលា ដើម្បីឲ្យអង្គការ UNFPA រួមចំណែកបំពេញការងារនៅកម្ពុជា ប្រកបដោយនិរន្តរភាព។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner