សង្ស័យមានទំនាស់ក្នុងគ្រួសារ! ប្តីប្រពន្ធបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត
មណ្ឌលគិរីៈ សេចក្តីរាយការណ៍នៅម៉ោងប្រមាណ២និង៥០នាទីនេះ ប្តីប្រពន្ធបានសម្រេចចិត្តបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត។ ហេតុការណ៍ដែលកម្រនេះ បានកើតឡើងនៅរសៀលថ្ងៃទី២១ ខែសីហានេះ ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សមត្ថកិច្ចថាជនរងគ្រោះជាប្តីប្រពន្ធ ដោយប្តីមានឈ្មោះ សុីម ធីប អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅទឹកដីខេត្តព្រៃវែង និងប្រពន្ធឈ្មោះ នឿន ឡែន អាយុ៣២ឆ្នាំ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។