រដ្ឋបាលរាជធានីភ្នំពេញ ស្នើដល់ម្ចាស់ជលយាន្ត ដឹកអ្នកដំណើរ ទាំងអស់ អនុវត្តវិធានការ៥ចំណុច ដើម្បីធានា សុវត្ថិភាពដល់ភ្ញៀវគ្រប់ប្រភេទ

ភ្នំពេញ៖ វិធានការ៥ចំណុច ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ដល់ម្ចាស់ជលយាន្ត ដើម្បីធានានូវសុខុមាលភាព សេចក្តីថ្លៃថ្នូរ សុវត្ថិភាពចរាចរណ៍ផ្លូវទឹក ដល់អ្នកដំណើរទាំងអស់។ សេចក្តីជូនដំណឹងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ក៏បានរំឮកដល់ម្ចាស់ជលយាន្ត អនុវត្តវិធានការដូចខាងក្រោម ៖

១- ត្រូវបំពាក់ឧករណ៍ការពារសុវត្ថិភាពឲ្យបានគ្រប់គ្រាន់ ត្រូវមានពោងក្បូន ពោងកង អាវពោង ប្រដាប់ពន្លត់អគ្គីភ័យ នៅគ្រប់មធ្យោបាយ។

២- ពេលធ្វើចរាចរណ៍ចូល រឺ ចេញ ក្នុងដែនទឹករាជធានីភ្នំពេញ ត្រូវបើកបន្ថយល្បឿននៅត្រឹម ២០ គ.ម ក្នុងមួយម៉ោង និង ហាមបើកបរក្បែរច្រាំងទន្លេ ដែលជាហេតុបណ្តាលឲ្យបាក់ដីមាត់ច្រាងទន្លេ ប៉ះពាល់ដល់ផលដំណាំ និង ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ។

៣-មិនត្រូវផ្ទុកអ្នកដំណើរ ភ្ញៀវទេសចរណ៍ ឬទំនិញលើសចំណុះផ្ទុក។

៤-ការបើកបរនាពេលយប់ ត្រូវមានភ្លើងបំភ្លឺឲ្យបានត្រឹមត្រូវ។

៥-ត្រូវរៀបចំផ្លូវឡើងចុះ កំពង់ចម្លង ឲ្យបានល្អស្អាត មិនរអិល ឬផុងស្រុត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner