ស្លាប់មនុស្ស១៨នាក់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅប្រទេសរុស្ស៊ី

រុស្ស៊ី៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា សោកនាដកម្មដ៏អាក្រក់មួយ បានសម្លាប់ជីវិតមនុស្សអស់១៨នាក់ បន្ទាប់ពីឧទ្ធម្ភាគចក្រដឹកអ្នកដំណើរប្រភេទ Mi-8 មួយគ្រឿងបានជួបគ្រោះថ្នាក់ធ្លាក់នៅទីក្រុង ក្រាសណូយ៉ាស ក្នុងតំបន់ ស៊ីបេរី។

បើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរក្នុងតំបន់ ឧទ្ធម្ភាគចក្រជាកម្មសិទ្ធិរបស់ ក្រុមហ៊ុន យូធ៊ែរ អ៊ែរឡាញ និងផ្ទុកអ្នកដំណើរ១៥នាក់ និងសមាជិកអាកាសយានិក៣នាក់ បានជួបប្រទះហេតុការណ៍ធ្លាក់ ស្របពេលដឹកកម្មករជាច្រើននាក់ទៅកាន់ អណ្ដូងប្រេងមួយកន្លែងនៅក្នុងតំបន់។

ប៉ុន្តែមូលហេតុធ្លាក់មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ដោយគ្រាន់តែគេដឹងថា ឧទ្ធម្ភាគចក្រ Mi-8 ខាងលើនេះ បានធ្លាក់នៅម៉ោងប្រមាណ១០និង២០នាទីព្រឹកថ្ងៃ សៅរ៍នេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីហោះឡើងបានបន្តិច៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner